សមត្ថកិច្ច​៤​ខេត្ត បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​យោធា​ផ្កាយ​១ ក្លែងក្លាយ​ម្នាក់ និង​ជនសង្ស័យ​១១​នាក់​

ថ្ងៃពុធ 13 មករា 2021, 12:48

​ខេត្តកំពង់ចាម​៖ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម បញ្ជាក់ថា ដោយមាន​កិច្ច​សហការគ្នាជាមួយ​ក​ម្លាំ​ង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត រួមជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ សេង​រស់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុងស្ថានភាព​ស្មុគ​ស្មា​ម ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៨​នាក់​ស្រី​០១​នាក់ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ១៣​និង​៣០​នាទី​នៅ​ចំណុច​វត្តមៀន ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

 

​យោងតាម​របាយ​ការ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដកហូត​វត្ថុតាង​រួមមាន​:​ម្សៅ​ក្រាម​ពណ៍​ស​ជា​គ្រឿងញៀន​ចំនួន ៨៤​កញ្ចប់​(​ធំ​ចំនួន​០៥​កញ្ចប់​), ទូរស័ព្ទដៃ​ចំនួន​០៨​គ្រឿង​និង​រថយន្ត​ធំ​ចំនួន​០២​គ្រឿង​។​

 

​ដោយបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​ខាងលើ និង​មានការ​សម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​មានការ​ឯកភាព​ពី​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​១២-០១-២០២១ វេលា​ម៉ោង​០៦.០០​នាទី ព្រឹក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម ជំនាញ​អធិការ​ស្រុក​ជើងព្រៃ បន្ត​សហការ​ជាមួយ​ជំនាញ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកណ្តាល ជំនាញ​អធិការ​រដ្ឋា​ន​ស្រុក​ស្អាង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដឹកនាំ​ផ្ទាល់​ដោយ​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម បន្ត​ចុះទៅ​ដល់​មូលដ្ឋាន​ស្រុក​ស្អាង ខេត្តកណ្តាល និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បន្ថែម​បាន​ចំនួន ០៤​នាក់ ស្រី​០១​នាក់​៖
១-​សឿន សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤០​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ បច្ចុប្បន្ន​នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

 

២-​ឈន ឈី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។
៣-​ឈ្មោះ អ៊ុន លី​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​សិស្ស នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។
៤-​ឈ្មោះ អៃ អេ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

 

​ដកហូត​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ៤២​កញ្ចប់ (​ធំ​០៦​កញ្ចប់​) ទូ​សព្ទ័​ដៃ​ចំនួន ០៥​គ្រឿង រថយន្ត​ចំនួន​០១​គ្រឿង កាំភ្លើង​កែឆ្នៃ​ចំនួន​០១​ដើម ស្រោម​កាំភ្លើង​K៥៤​ចំនួន ស្លាក​លេខ​ខេមរភូមិន្ទ​០២​បន្ទ​: អាយកូម​០១​គ្រឿង អាវ​ខេ​មរ​:​ភូមិន្ទ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក្លែងក្លាយ​ចំនួន​០១​សម្រាប់ និង​ថង​វេច​ខ្ចប់​មួយចំនួនធំ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

សមត្ថកិច្ច​៤​ខេត្ត បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​យោធា​ផ្កាយ​១ ក្លែងក្លាយ​ម្នាក់ និង​ជនសង្ស័យ​១១​នាក់​
សមត្ថកិច្ច​៤​ខេត្ត បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​យោធា​ផ្កាយ​១ ក្លែងក្លាយ​ម្នាក់ និង​ជនសង្ស័យ​១១​នាក់​
សមត្ថកិច្ច​៤​ខេត្ត បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​យោធា​ផ្កាយ​១ ក្លែងក្លាយ​ម្នាក់ និង​ជនសង្ស័យ​១១​នាក់​

PLB Banner on article detail