ព្រះសីហនុ:នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦ :០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនស្ថិតនៅ ក្រុម ១ ភូមិ ០៥ សង្កាត់ លេខ ៤ ក្រុង/ខេត្តព្រះសីហនុ ។
១/ ជនសង្ស័យឈ្មោះ នួន រតនា ភេទ ប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម ១ ភូមិ ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណើត - ភូមិកន្ទួត ឃុំកន្ទួត ស្រុកជាសាន ខេត្តព្រះវិហារ។ ២/ ជនសង្ស័យឈ្មោះ សយ វណ្ណតាក់ ភេទ ប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុស្រុកកំណើត - ភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុកព្រៃស្វាយ ខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន :
១-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ៥ កញ្ចប់ធំ
២-ទូរសព្ទ័ ០២ គ្រឿង
៣-ម៉ូតូ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕