បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

ថ្ងៃពុធ 13 មករា 2021, 11:30

​ខេត្តបាត់ដំបង​៖ ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​០៨​នាក់ ដែល​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខុសច្បាប់​ត្រូវបាន​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ជំនាញ​ដើម្បី​អនុវត្តតាម​នីតិវិធី​ក្រោយពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែនការ​ងារ​អន្តោប្រវេសន៍​ខេត្ត​បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម សេនីយ៍​ទោ សាត គឹម​សាន  ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១​នេះ លោក​បានរៀបចំ​បញ្ជូន​ជនបរទេស​ជា​ជន ជាតិ​វៀតណាម​ចំនួន​០៨​នាក់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

 

​លោក​បានបញ្ជាក់​បន្ថែម​ថា ការរៀបចំ​បញ្ជូន​ជនបរទេស​ចំនួន​០៨​នាក់​ទៅ​នាយកដ្ឋាន​ជំនាញ​នាពេលនេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគាត់​បានធ្វើ​ដំណើរ​ពី​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ឆ្លង​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​នៅ​ទីនោះ​ធ្វើការ​ពិនិត្យ​និង​បាន​ដាក់ឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ ។​

 

​បន្ទាប់ពី​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ​បាន​កន្លងផុតទៅ និង​ពិនិត្យឃើញថា​ពួកគាត់​(​អវិជ្ជមាន​)​មិនមាន​ករណី​កូ​វីដ​១៩ (Covid-19)​នោះទេ​ទើប​សមត្ថកិច្ច​រៀប​ចំ​បញ្ជូន​ពួកគាត់​ទៅកាន់​នាយកដ្ឋាន​ជំនាញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
បញ្ជូន​ជនបរទេស ៨​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

PLB Banner on article detail