មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​

ថ្ងៃពុធ 13 មករា 2021, 10:22

​ខេត្តបាត់ដំបង​៖ ក្រោយ​រក ឃើញ ជំងឺ គ្រុន ផ្ដាសាយ បក្សី (H5N1) នៅ ក្នុង កសិដ្ឋាន ចិញ្ចឹម មាន់ មួយកន្លែង ស្ថិត ក្នុង ភូមិ ព្រែក​តា​ច្រែង ឃុំ ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត បាត់ដំបង លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តបាត់ដំបង បាន​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​ទីតាំង​ដែល​ចិញ្ចឹម​នេះ​តែម្តង ហាម​ដាច់ខាត​មិនឱ្យ​មានការ​ចល័ត ឆ្លងកាត់​ដឹកជញ្ជូន​ដូចជា​សត្វ​មាន់ ទា ឬ​បក្សី ចេញពី​ទីតាំង​ផ្ទុះ​នូវ​ករណី​ជំងឺផ្តាសាយបក្សី​នេះ​ទេ​។​

 

​ការអំពាវនាវ​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ​ស្រប​ពេលដែល​លោក រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ក្នុង​ការចុះពិនិត្យ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅលើ​ទីតាំង​ដែល​រកឃើញ​ជំងឺ​ផ្ទុះ​គ្រុនផ្តាសាយ​បក្សី (H5N1)​ដែល​បណ្តាលអោយមាន​ស​ត្វ​មាន់​និង​ទា​រាប់ពាន់​ក្បាល​នៅក្នុង កសិដ្ឋាន ចិញ្ចឹម​មួយកន្លែង​បាន​ងាប់​ជា​បន្តបន្ទាប់ កាលពី​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមកនេះ​។

 

​ជាមួយគ្នានេះដែរ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​ជំងឺផ្តាសាយបក្សី ក៏បាន​សំណើ​ចាត់វិធានការ​ទប់ស្កាត់​ចលនា​បក្សី​និង​ផលិតផល​មាន​ដើមកំណើត​ចេញពី​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​បណ្ដោះអាសន្ន​។​

 

​ការស្នើ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បែបនេះ ដោយ​យោងតាម​លទ្ធផល​វិភាគ​លេខ​០០៧)២១ វ​.​ជ​.​ស​.​ស​.​ផ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផ​លលិត​កម្ម​សត្វ​ដែល​បានធ្វើ​វិភាគ​រក​វីរុស​ផ្ដាសាយ​បក្សី​លើ​សំណាក​សត្វ​មាន់​ចំនួន​៣​ក្បាល និង​ទា​ចំនួន​១​ក្បាល ពី​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវបាន​រកឃើញ​វត្តមាន​វីរុស​ជំងឺផ្តាសាយបក្សី​ដែល​បង្កដោយ​វីរុស​ក្នុង​អនុ​ក្រុម A/H5N1 ។​

 

​អាស្រ័យហេតុនេះ​សូម​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ចម្រុះ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​ផ្ដល់​កិច្ចសហការ​ក្នុងការ​អនុវត្ត​វិធាន​បច្ចេកទេស​របស់​ម​ន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ចលនា​បក្សី​និង​ផលិតផល​មាន​ដើមកំណើត​ពី​បក្សី​ជា​បណ្ដោះអាសន្ន​ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុង​រង្វង់​កាំ ៣ គីឡូម៉ែត្រ​ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​
មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ បញ្ឈប់​ការឆ្លងកាត់ និង​ដឹកជញ្ជូន​សត្វ​មាន់ ទា ចេញពី​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​

PLB Banner on article detail

អត្ថបទពេញនិយម