ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​

ថ្ងៃអង្គារ 12 មករា 2021, 11:28

​ដើមឈើ​ធំៗ​ចំនួន​៣​ដើម ក្នុងចំណោម​ដើមឈើ​ប្រមាណ​៥០​ដើម ដែលមាន​អាយុកាល​ប្រមាណ​៣០០​ឆ្នាំ នៅលើ​សួន​កាណាឌីយ៉ា មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ស្ថិតក្នុង​ខណ្ឌដូនពេញ ដែល​គ្រោង​កាប់​ចេញ ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ ឱ្យ​រក្សាទុក​ដដែល និង​រក​វិធី​ដើម្បី​កុំឱ្យ​ដួល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

 

​ការសម្រេច​បែបនេះ បានធ្វើ​ឡើង ខណៈដែល ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​ទាំងបី​ដើម នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ ។​

 

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់ថា ដើមឈើ​ទាំងបី​ដើម​នេះ មិនត្រូវ​បាន​កាប់​ចេញ​នោះទេ ដោយសារ​វា​អាច​នៅ​បន្ត​ឈរ​ទៀត​បាន តែ​លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការគ្នា​មើលថែ ដោយ​លះ​មែក ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ ចំណែក​ដើមឈើ​ទាំងមូល​ត្រូវធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំឱ្យ​ដួល​រំលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕​

ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​
ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​
ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​
ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​
ដើមឈើ​អាយុកាល​៣០០​ឆ្នាំ នៅ​សួន​កាណាឌីយ៉ា ត្រូវបាន​រក្សាទុក​មិនឱ្យ​កាប់​ចេញ​

PLB Banner on article detail

អត្ថបទពេញនិយម