ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ផ្តល់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​ខ្វះខាត ជួប​វិបត្តិ​កូ​វីដ​១៩

ថ្ងៃអង្គារ 12 មករា 2021, 8:13

​ខេត្ត​ប៉ៃលិន ៖  ដោយ​ទទួលបាន​ការណែនាំ​ពី​សំណាក់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​.​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន​ស្ថិតនៅក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ទៅ​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ខ្វះខាត ខណ​:​ពេល​កំពុង​ជួប​ការលំបាក​ក្នុងអំឡុង​ប្រយុទ្ធ​ប្រ​ឆាំ ង​នឹង​ជំងឺ​កូ​វីដ​-19 ។

 

​ប្រភព​បន្តទៀតថា ៖ រហូតមកដល់​ពេលនេះ បញ្ហា​ជម្ងឺ​កូ​វីដ​១៩ នៅតែ​អូសបន្លាយ​រយ​:​ពេល​យូរ ជាពិសេស​អ្ន​កើត​ជម្ងឺឆ្លង​មកពី​ប្រទេស​ថៃ មិន​អាចឱ្យ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ទៅធ្វើ​ការ ងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​របស់ខ្លួន​បាន​ដូច​មុន ទើប​អ្នកខ្លះ ស្នាក់​នៅផ្ទះ ធ្វើ​ការងារ​ស៊ីឈ្នួល​ដក​ដំឡូង​មី និង​កាច់​ពោតក្រហម​ជាដើម ដោយបាន​ប្រាក់កម្រៃ​បន្តិចបន្តួច សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។​

 

​ក្នុងផ្ទះ​ដែលមាន​សមាជិក​ច្រើន មិន​អាចជួយ​ទំនុកបម្រុង​គ្រប់គ្រាន់ ធ្វើឱ្យមាន​ការខ្វះខាត ជាពិសេស​គឺ​ម្នាក់ៗ មិន​ហ៊ាន​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​នោះឡើយ ពោលគឺ​ប្រទេស​ថៃ ព្រោះ​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៅ​ទីនោះ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​គ្មាន​ដីស្រែ ចម្ការ អាស្រ័យ​ផល​នឹង​គេ ទទួលរង​ការខ្វះខាត​ស្បៀងអាហារ ទើប​ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ចុះ​ចែក​ស្បៀង​ជូន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ដោះ​ទាល់​មួយគ្រា ។​

 

​ក្រុមការងារ ក៏បាន​អប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខាងលើ ឱ្យខិត​ខំប្រឹងប្រែង​បន្ថែម ទៀត ដើម្បី​ជីវភាព​របស់ខ្លួន​ប្រចាំថ្ងៃ ហើយក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជម្ងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​វាយប្រហារ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា ដោយ​ត្រូវ​ថែរក្សា​ការពារ​ខ្លួន​ជាប់​ជានិច្ច គឺ​លាងដៃ​នឹង​សាប៊ូ ទឹក​អាល់ ជែ​ល ឬ​ពាក់​ម៉ាស ពេលចេញ​ដំណើរ​ទៅខាង​ក្រៅ ទីប្រជុំជន ដើម្បី​ការពារ​ជីវិត​ខ្លួន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ។

 

​សូមបញ្ជាក់ថា ៖ នៅក្នុង​ស្រុក​សាលា​ក្រៅ កាលពីពេល​ថ្មីៗ​នេះ ទទួលរង​ការជួប​ករណី​គ្រោះទឹកជំនន់ បណ្តាលឱ្យ​លិចលង់​ស្រូវ ពោតក្រហម ដំឡូង​មី អស់​ជាច្រើន បណ្តាលឱ្យ​រង​ការខូចខាត​អស់​ច្រើន ជា​ហេតុដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​នោះ នាពេល ឆ្នាំនេះ​ជួប​ការលំបាក ៕​

ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ផ្តល់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​ខ្វះខាត ជួប​វិបត្តិ​កូ​វីដ​១៩
ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ផ្តល់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​ខ្វះខាត ជួប​វិបត្តិ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម