​ថៃ​ឲ្យ​ពលករ​មី​យ៉ាន់​ម៉ា​ជិត​៣០០​នាក់​ ចេញពី​មន្ទីរពេទ្យ​នៅ​សាមុត សា​ខន

ថ្ងៃច័ន្ទ 11 មករា 2021, 12:8

​ជនអន្តោប្រវេសន៍​ជា​ពលករ​ជនជាតិ​មី​យ៉ាន់​ម៉ា​ជិត​៣០០​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្នុង​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ​ទី​១០ មករា ២០២១​ម្សិលមិញ បាន​ក្លាយជា​ក្រុម​អន្តោប្រវេសន៍​ដ៏​ច្រើនលើក​ដំបូង ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។​

 

​ជនជាតិ​មី​យ៉ាន់​ម៉ា​សរុប​២៩២​នាក់​ត្រូវបាន​ប្រកាសថា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ព្យាបាល ដែល​ត្រូវ​បានរៀបចំ​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​កីឡា​មួយកន្លែង​។​

 

ពួកគេ​បាន​គ្រវី​ដៃ​លា ទៅកាន់​ក្រុមគ្រូពេទ្យ មុនពេល​បញ្ជូន​ឡើង​រថយន្តយោធា ទៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ ត្រង់​កន្លែង​ដែល​ពួកគេ​រស់នៅ​និង​ធ្វើការ​។ តែ​ផ្សារ​នេះ​មិនទាន់​បើក​ដំណើរការ​ទេ ដោយ​គេ​គ្រោង​នឹង​បើក​វិញ នៅ​ចុង​ខែម​ករានេះ នេះ​បើតាម​លោក Thiraphat Khatchamat អភិបាលរង​ខេត្ត សាមុត សា​ខន​៕​

​ថៃ​ឲ្យ​ពលករ​មី​យ៉ាន់​ម៉ា​ជិត​៣០០​នាក់​ ចេញពី​មន្ទីរពេទ្យ​នៅ​សាមុត សា​ខន
​ថៃ​ឲ្យ​ពលករ​មី​យ៉ាន់​ម៉ា​ជិត​៣០០​នាក់​ ចេញពី​មន្ទីរពេទ្យ​នៅ​សាមុត សា​ខន

PLB Banner on article detail

Tags