បិទ​ការនេសាទ​ត្រី​កា​ម៉ុង​ក្នុង​រដូវ​ពង​កូន ចាប់ពី​ថ្ងៃទី​១៥ ខែមករា ដល់​ថ្ងៃទី​៣១ ខែមីនា​

ថ្ងៃច័ន្ទ 11 មករា 2021, 10:30

រដ្ឋបាលជលផល ​នឹង​បិទ​ការនេសាទ​ត្រី​កា​ម៉ុង ឬ​ប្លាធូ នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា រយៈពេល​២​ខែ​កន្លះ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៥ ខែមករា ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​។ តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ជលផល ចុះ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ពន្យល់ថា​រយៈពេល​ខាងលើនេះ​ជា​រដូវ​ពង​កូន​បន្ត​ពូជ​របស់​ត្រី​កា​ម៉ុង​។​

 

​បើតាម​សេចក្ដីជូនដំណឹង​ដដែល នៅក្នុង​អំឡុង​រដូវ​ពង​កូន​បន្ត​ពូជ របស់​ត្រី​កា​ម៉ុង ឬ​ប្លាធូ​នេះ រដ្ឋបាល​ជលផល បាន​ហាម​ដាច់ខាត ចំពោះ​សកម្មភាព​នេសាទ​ត្រី​កា​ម៉ុង ក្នុង​ដែន​នេសាទ​សមុទ្រ​ដោយ​ប្រជា​នេសាទ ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​។​

 

​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ កម្ពុជា​ផលិត​បាន​ផលិតផល​ជលផល​ចំនួន ៩៣៦,៣០០ តោន ក្នុងនោះ​មាន​ផលិតផល​ទឹកសាប ជាង​៤១​ម៉ឺន​តោន ផលិតផល​សមុទ្រ ជាង​១២​ម៉ឺន​តោន និង​ផល​វារីវប្បកម្ម​ជាង ៤០​ម៉ឺន​តោន​៕

បិទ​ការនេសាទ​ត្រី​កា​ម៉ុង​ក្នុង​រដូវ​ពង​កូន ចាប់ពី​ថ្ងៃទី​១៥ ខែមករា ដល់​ថ្ងៃទី​៣១ ខែមីនា​

PLB Banner on article detail