ទិន្នផល​អំបិល ឆ្នាំ​២០២០ កើនឡើង​ជាង​ឆ្នាំមុន​

ថ្ងៃច័ន្ទ 11 មករា 2021, 9:3

​ថ្វី​ត្បិត​ការផលិត​អំបិល​តាម​សហគមន៍​និ​មួយៗ​ធ្វើ​មិនបាន​គ្រប់​ផ្ទៃដី នៃ​ផែនការ​ក៏ពិតមែន ប៉ុន្តែ​ទិន្នផល​ដែល​ទទួលបាន​ប្រចាំឆ្នាំ​មិនបាន​ថយចុះ​នោះឡើយ ហើយ​អំបិល​ដែល​ផលិត​បាន​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​គ្រប់គ្រាន់​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត ។​

 

​លោក សុខ គឹម​ជឿន បានឱ្យដឹងថា ផ្ទៃដី​សម្រាប់​ផលិត​អំបិល​មាន​សរុប ៣,៧២១.០២​ហិកតា មាន​ក្រុម​ផលិត​១៧៩​ក្រុម ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ ផលិត​បាន​ត្រឹម ២,៨៥៧.២៣ ហិកតា និង​មាន​ក្រុម​ផលិត​តែ​១៣៩​ក្រុម ដោយ​ទទួលបាន​ទិន្នផល​សរុប ៨៣,៩៦៩.០៦៣ តោន និង​បាន​ចែកចាយ​ជា​បន្តបន្ទាប់ ហើយ​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង ចំនួន ១២,៦០១.៥៧៣ តោន​។ ក្នុងចំណោម​ផ្ទៃដី​ផលិត​អំបិល​សរុប​ខាងលើ ត្រូវបាន​បែងចែក​ជា ៦​មណ្ឌល រួមមាន​៖ ទី​១-​មណ្ឌល​បឹង​រូង​១ ,​ទី​២-​មណ្ឌល​បឹង​រូង​២ ,​ទី​៣-​មណ្ឌល​សេះស , ទី​៤-​មណ្ឌល​បឹង​ទូក ,​ទី​៥-​មណ្ឌល​ត្រើយ​កោះ ,​និង ទី​៦-​មណ្ឌល​កំពង់ត្រាច​។​

 

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បាន​បន្ថែមថា ក្នុង​ឆ្នាំ​២០២០ ទោះបី​ការផលិត​អំបិល​មិនបាន​គ្រប់​ទំហំ​ផ្ទៃដី​សរុប​ក៏ពិតមែន តែ​ទិន្នផល​អំបិល​មានការ​កើនឡើង​លើសពី​ឆ្នាំ​២០១៩ ហើយ​ការផលិត​អំបិល​នេះ គឺ​សម្រាប់​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំងប្រទេស ដោយ​ពុំមាន​ការខ្វះខាត ថែមទាំង​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដើម្បី​ត្រៀម​បង្ការ​ផ្គត់ផ្គង់​បន្ត ដោយ​មិនបាន​ទិញ​ពី​បរទេស​មក​ស្តុក​ទុក​ឡើយ​៕​

ទិន្នផល​អំបិល ឆ្នាំ​២០២០ កើនឡើង​ជាង​ឆ្នាំមុន​

PLB Banner on article detail

អត្ថបទពេញនិយម