ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងអាជីវករប្រមូលទិញស៊ុតសត្វទាំងអស់នៅកម្ពុជា ជាពិសេសផ្សារម៉ាក្រូ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក»។ នេះជាសាររបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
ឯកឧត្តមបានបន្តថា៖ «ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមរកដំណោះស្រាយបញ្ហាប្រឈមរបស់កសិករកន្លងមក បានយ៉ាងល្អប្រសើរ ហើយមានការយោគយល់គ្នាខ្ពស់»៕