នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​

ថ្ងៃសុក្រ 8 មករា 2021, 12:19

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ហើយ នា​ថ្ងៃ​សុក្រ​ទី ៨ មករា ២០២១​នេះ ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក អាល្លឺម៉ង់ Pfizer- BioNTech​។​
​លោក​បាន​ក្លាយជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​សិង្ហ​បុរី ដែល​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​លោក​បានទទួល​វ៉ាក់សាំង ក្នុង​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​។​

 

​លោក លី​បាន​និយាយថា លោក​រីករាយ​ក្នុងការ​ឃើញ​ពី​ការចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ​នេះ​។​
«​ដូច្នេះ ខ្ញុំ​ឆ្លៀត​ឳ​កាស​នេះ ចាក់​ខ្លួនឯង​ដែរ ហើយ​ពេលនេះ ខ្ញុំ​ចាក់​រួចហើយ ៣០​នាទី​ក្រោយមក ពុំមាន​អ្វី​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ​»​។​

 

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមទៀតថា លោក​នឹង​ចាក់​ម្តងទៀត ប្រមាណ​៣​សប្តាហ៍​ក្រោយ​ទៀត ហើយ​ថា ពុំមាន​ការឈឺចាប់​ទេ តែមាន​សារៈសំខាន់​៕​

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​

PLB Banner on article detail