បុគ្គលិក​ឆ្លង​កូ​វីដ​១៩ តិចតួច សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ

ថ្ងៃសុក្រ 8 មករា 2021, 11:9

​សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ប្រទេស​ថៃ ឈ្មោះថា Thai Union បាន​អះអាង កាលពី​ថ្ងៃ​ពុធ ទី​៦ មករា ២០២១​ថា បណ្តា​រោងចក្រ​របស់ខ្លួន​បាន​បន្តដំណើរ​ការធម្មតា​វិញ ក្រោយពេល​បុគ្គលិក​របស់ខ្លួន​ឆ្លង​កូ​វីដ​១៩ ចំនួន​៦៩​នាក់ ក្នុងចំណោម​បុគ្គលិក​ច្រើនជាង​២៣០០០​នាក់ ក្នុង​បណ្តា​រោងចក្រ​នានា ស្ថិតនៅ​ក្រុង​បាងកក​។​

 

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រុមហ៊ុន​លក់​ត្រី​ធូ​ណា​លំដាប់​លេខ​១​លើ​ពិភពលោក​មួយ​នេះ​បាន​និយាយថា ខ្លួន​បានធ្វើ​តេស្ត​បុគ្គលិក​៨៥​ភាគរយ ឬ ២៣៦៣០​នាក់ ក្នុង​ខេត្ត​សាមុត សា​ខន ជា​ខេត្ត​មាន​ផ្សា​រលក់​អាហារ​សមុទ្រ​ផ្ទុះ​ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ឡើងវិញ នៅ​ប្រទេស​ថៃ​នោះ​។ ក្រុមហ៊ុន​នេះ​ថា រោងចក្រ​ទាំងនោះ​នឹង​បន្ត​ប្រតិបត្តិការ ដោយមាន​ការជួបប្រជុំ​មនុស្ស​តិចតួច ប្រកាន់ខ្ជាប់​អនាម័យ​ដ៏​ខ្ពស់ និង​អនុវត្តតាម​វិធាន​សុខាភិបាល​របស់​ក្រសួង​។​

 

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Thiraphong Chansiri បាន​និយាយថា «​ដោយសារតែ​ចំនួន​បុគ្គលិក​ឆ្លង​តិចតួច បណ្តា​រោងចក្រ​របស់ Thai Union ថ្មីៗ​នេះ នៅតែ​បន្ត​បើកទ្វារ រហូតដល់​ធ្វើ​ប្រតិបត្តិ​ការផលិត​»​។​

 

Thai Union អះអាងថា មិនទាន់​បិទទ្វារ​រោងចក្រ​នៅក្នុង​ខេត្ត​ទេ ហើយ​អាង​ថា ការបិទ​ខេត្ត​២​សប្តាហ៍​ប៉ះពាល់​ប្រមាណ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំណូល​សរុប​របស់​ក្រុមហ៊ុន​៕​

បុគ្គលិក​ឆ្លង​កូ​វីដ​១៩ តិចតួច សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ
បុគ្គលិក​ឆ្លង​កូ​វីដ​១៩ តិចតួច សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ
បុគ្គលិក​ឆ្លង​កូ​វីដ​១៩ តិចតួច សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ
បុគ្គលិក​ឆ្លង​កូ​វីដ​១៩ តិចតួច សហព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ

PLB Banner on article detail

Tags