ក្រសួងសុខាភិបាល បានប្រកាសថា មានស្ត្រីខ្មែរម្នាក់ទៀត អាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងកូវីដ១៩។ គាត់ជាពលករខ្មែរយើង ឆ្លងដែនមកពីប្រទេសថៃ ចូលមកដល់កម្ពុជា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ ស្ត្រីពលកររូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
គិតមកដល់ព្រឹកថ្ងៃទី៨ ខែមករានេះ មានពលករខ្មែរ ឆ្លងដែនមកពីថៃ ចំនួន ២១នាក់ហើយ រកឃើញឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅទូទាំងប្រទេស រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ៣៨៦នាក់។ ក្នុងនោះ ២៦២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕