គណនី Facebook​និង Twitter លោក​ដូ​ណា​ល់ ត្រាំ ត្រូវបាន​បិទ​២៤​ម៉ោង​

ថ្ងៃព្រហស្បតិ៍ 7 មករា 2021, 10:56

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បានប្រកាស​ឱ្យដឹងថា ខ្លួន​បាន​ប្លក់​គណនី​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ចំនួន​២៤​ម៉ោង ដោយសារតែ​បាន​ល្មើស​ទៅនឹង​ច្បាប់​ចំនួន​២ ដោយ​ក្នុងនោះ នៅលើ​បណ្ដាញ​សង្គម Instagram ក៏​ប្លក់ ដូចគ្នា​ផងដែរ​។​

 

​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Verge នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ បានឱ្យដឹងថា ការសម្រេចចិត្ត​របស់ Facebook នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល ផ្ទុះ​ការតវ៉ា​របស់​ក្រុមគាំទ្រ​លោក​ត្រាំ និង​ការ​បង្ហោះ​សារ​នយោបាយ​ដែល ខុសពី​ច្បាប់ ថ្មី ដែល បានកំណត់ និង​ចេញ​ដោយ​សភា​អាមេរិក​។​

 

​ក្រុមហ៊ុន Facebook បាន​បញ្ជាក់ថា «​យើង​បាន​រកឃើញថា ហ្វេ​ស​ប៊ុ​ក​របស់លោក​ត្រាំ បាន​រំលោភ​លើ​គោលនយោបាយ​ធំៗ​ចំនួន​២ ដែលនាំឱ្យ​យើង​សម្រេច​ប្លក់ ឬ​បិទ​គណនី​របស់លោក​ត្រាំ​រយៈពេល ២៤​ម៉ោង​។ វា​មានន័យថា លោក​ត្រាំ មិនអាច​ប្រើ​គណនី​របស់លោក បានទេ​នៅក្នុង​រយៈពេល ២៤​ម៉ោង​»​។​

 

​ជាមួយគ្នា​នោះ​ផងដែរ បណ្ដាញ​សង្គម Instagram ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Facebook ក៏បាន​ប្លក់ ឬ​បិទ​គណនី​របស់លោក​ត្រាំ​រយៈ ពេល ២៤​ម៉ោង​ដូចគ្នា ខណៈដែល​បណ្ដាញ​សង្គម Twitter ក៏បាន​បិទ​គណនី​របស់លោក​ត្រាំ​រយៈពេល ១២​ម៉ោង​ផងដែរ បន្ទាប់ពី បាន​រំលោភ​លើ​គោលនយោបាយ​នៃ​ច្បាប់​របស់ Twitter៕​

គណនី Facebook​និង Twitter លោក​ដូ​ណា​ល់ ត្រាំ ត្រូវបាន​បិទ​២៤​ម៉ោង​
គណនី Facebook​និង Twitter លោក​ដូ​ណា​ល់ ត្រាំ ត្រូវបាន​បិទ​២៤​ម៉ោង​
គណនី Facebook​និង Twitter លោក​ដូ​ណា​ល់ ត្រាំ ត្រូវបាន​បិទ​២៤​ម៉ោង​

PLB Banner on article detail

អត្ថបទពេញនិយម