​ក្រោយ​ជួប​គ្រោះទឹកជំនន់ ​​បន្លែ​មួយចំនួន​តម្លៃ​ហក់​ឡើង​ខ្ពស់ ប្រជាកសិករ​បន្ត​ការដាំដុះ​ឡើងវិញ​

ថ្ងៃព្រហស្បតិ៍ 7 មករា 2021, 8:16

​ខេត្តបាត់ដំបង​៖ ក្រោយ​ជួប​គ្រោះទឹកជំនន់​ធ្វើអោយ​បន្លែ​មួយចំនួន​រង​ការខូចខាត និង​មួយចំនួនទៀត​តម្លៃ​ហក់​ឡើង​ខ្ពស់​ខ្លាំង​ដោយ​មិន​ធ្លាប់មាន ដែល​ពេលនេះ​ប្រជាកសិករ​កំពុង​បន្ត​ការដាំដុះ​ឡើងវិញ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ និង​អ្នកប្រើប្រាស់ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អុ​ិ​ន សុវណ្ណ​មុនី ដែលជា​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​។​

លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានលើកឡើង​ទៀតថា​ ​ការដាំ​បន្លែ​ក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ការដាំ​នៅ​ទីវាល និង​នៅក្នុង​រោង​សំណាញ់ ពិសេស​ក្នុងអំឡុង​នៃ​វិបត្តិ​កូ​វីដ​១៩ ក៏ដូចជា​កា​ស្ដារ​ការដាំដុះ​ឡើងវិញ បន្ទាប់ពី​ទឹកជំនន់​ដ៏​ធំ​បាន​ស្រក​ពលរដ្ឋ​បាននាំគ្នា​ដាំ​បន្លែ​កំពុង​រីកដុះដាល​ខ្លាំង ហើយ​ក្នុងចំណោម​កសិករ​ដាំ​បន្លែ​នេះ ពួកគាត់​មួយចំនួន​ក៏បាន​ទទួល​ពូជ​បន្លែ​ពី​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​នានា​។​

​លោក អនុប្រធាន​មន្ទីរ បាន​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នានេះដែរ​មន្ទីរ​កំពុង​ជំរុញ​នៅក្នុង​ការយក​ផលិតផល​របស់គាត់​ទៅ​វិភាគ ថា​តើ​កាកសំណល់​គីមី​ឬមួយ​ក៏​ការងារ​ដែល​ប្រតិបត្តិការ​មួយចំនួន​ដែល​គាត់​ធ្វើ​នៅក្នុង​កសិដ្ឋាន​ហ្នឹង​សមស្រប​ឬ​ណ​ត់ ហើយ​ត្រូវ​ជាមួយ​ស្តង់ដារ​របស់​ក្រសួងកសិកម្ម​ហ្គេម​នឹង​អត់ ហើយ​ក្នុងនោះ​ក្រសួងកសិកម្ម​ក៏​កំពុង​រៀបចំ​ពួកគាត់​ឲ្យ​ក្លាយខ្លួន​ទៅជា​ម្ចាស់​កសិដ្ឋាន​ហ្គេម​តែម្ដង និង​ផ្ដល់​វិញ្ញាបនបត្រ​ហ្គេម​ទៅដល់​កសិករ​ដើ​ល​គំរូ​ផងដែរ​។​

ដោយឡែក​ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​លើកឡើងថា តំបន់​ពួកគាត់​រស់នៅ​ក៏បាន​ជួប​នូវ​បញ្ហា​ទឹកជំនន់​កាលពី​ចុងឆ្នាំ​២០២០​កន្លងទៅ​ផងដែរ បង្ក​ឲ្យ​លិចលង់​ផ្ទះ ដំណាំ​ស្រូវ រួមទាំង​ដំណាំ​រួមផ្សំ​ផ្សេងៗ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​នូវ​ការលំបាក​ក្នុង​គ្រួសារ  តែ​យ៉ាងណា​ក្រោយ​ទឹកជំនន់​ទៅ​ពួកគាត់​ក៏បាន​ទទួល​នូវ​ស្រូវពូជ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្ដារ​ការធ្វើ​ស្រែ​ឡើងវិញ រួមទាំង​ការដាំ​បន្លែ​សុវត្ថិភាព​ដែល​អាច​រកប្រាក់​ចំណូល​បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

PLB Banner on article detail

អត្ថបទពេញនិយម