កម្ពុជា​នាំចេញ​អង្ករ និង​ស្រូវ​ជាង ៣,៥៨ លាន​តោន

ថ្ងៃច័ន្ទ 4 មករា 2021, 12:50

​កម្ពុជា​បាន​នាំចេញ​អង្ករ និង​ស្រូវ​ក្នុង​បរិមាណ​សរុប​ជាង ៣,៥៨ លាន​តោន​ដែលមាន​តម្លៃ​ជាង ១,២៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០ ក្នុងនោះ​អង្ករ​ត្រូវបាន​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចំនួន ៦០ ខណៈ​ការនាំចេញ​ស្រូវ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ប្រទេសជិតខាង ជាពិសេស​ប្រទេស​វៀតណាម​។​

 

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក ឯកឧត្តម វេ​ង សាខុន បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើនឡើង ១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ។​

 

​ឯក​ឧ​តុ្ត​ម សាខុន បាន​បន្ថែមថា ក្រុមហ៊ុន​កម្ពុជា​ចំនួន ៧៦ បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៦០ ប្រទេស​នៅក្នុង​ឆ្នាំ ២០២០ ដោយ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី ១ ជា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ២៨៩ ៤៣៩ តោន​ស្មើ ៤១,៩ ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។ រីឯ​ទីផ្សារ​សហភាព​អឺរ៉ុប​ឈរ​នៅ​លំដាប់​ទី ២ ដោយមាន​បរិមាណ ២០៣ ៧៩១ តោន​ស្មើនឹង ២៩,៥០ ភាគយ​។​

 

​ប្រទេស ៦ ក្នុង​តំបន់​អាស៊ាន​ក៏បាន​នាំ​អង្ករ​ពី​កម្ពុជា​ចំនួន ៨៦ ៨៩៩ តោន​ដែល​ស្មើនឹង ១២, ៥៨ ភាគរយ ហើយ​ក្រៅពីនោះ​មាន​ប្រទេស ២៩ ផ្សេងទៀត​នៅ​តំបន់​ផ្សេងៗ​ក៏បាន​រួមចំណែក​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ១១០ ៧០០ តោន​ស្មើនឹង ១៦,០២ ភាគរយ​៕​

កម្ពុជា​នាំចេញ​អង្ករ និង​ស្រូវ​ជាង ៣,៥៨ លាន​តោន

PLB Banner on article detail