ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម

ថ្ងៃច័ន្ទ 28 ធ្នូ 2020, 17:40

នៅចុងខែធ្នូ ឆ្នាំ២០២០នេះមាស សុខសោភា ត្រៀមបង្ហាញខ្លួននៅផលិតកម្មរាម ហើយ ដែលធ្វើឲ្យអ្នកគាំទ្រនាងអន្ទះសារជាខ្លាំងថា តើអតីតតារាចម្រៀងផលិតកម្មថោន រូបនេះ នៅតែខ្លាំងទៀត ឬមួយប្រឈមការធ្លាក់កូដ ព្រោះថា រាម មិនធ្លាប់មានបទពិសោធន៍ផលិតបទចម្រៀងឡើយ មុនពេលដែលនាងទៅដល់។
នៅពេលនេះ រាមបានសម្រេចចិត្តពន្យារពេលធ្វើពិធីសម្ពោធផលិតកម្ម និងបង្ហាញមុខមាស សុខសោភា ជាលើកដំបូងទៅហើយ ដោយលើកពីការធ្វើកម្មវិធីនៅខែធ្នូឆ្នាំ២០២០ ទៅធ្វើនៅខែមករា ឆ្នាំ២០២១ វិញ។
លោក Spy ដែលជាអ្នកគ្រប់គ្រងផ្នែក Sound របស់ផលិតកម្មរាម ទទួលស្គាល់ថា​ មាស សុខសោភា  ពិតជាបានចូលផលិតកម្មរាម មែនហើយ បទចម្រៀងរបស់នាងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។
អ្នកបច្ចេកទេសសំឡេងរូបនោះ បានឲ្យដឹងដែរថា ខាងលោកបានត្រៀមបទចម្រៀងសម្រាប់មាស សុខសោភា អស់ហើយ ដែលបទនាងមានចេញជារៀងរាល់សប្ដាហ៍ ក៏ដូចជារៀងរាល់ខែផងដែរ ហើយរាល់បទចម្រៀងនីមួយៗរបស់រាម ផលិតឡើងយកគុណភាព មិនមែនយកបរិមាណនោះទេ។
បទចម្រៀងរបស់សោភា នៅរាម ធ្វើជាលក្ខណៈស្ដង់ដារដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងផងដែរ ហើយខាងលោកមានក្រុមការងារធ្វើកិច្ចការនេះអស់ហើយចំពោះមូលហេតុដែលរាម ផ្អាកធ្វើពិធីសម្ពោធ ក៏ដូចជាបង្ហាញមាស សុខសោភា នៅតែធ្នូ ឆ្នាំ២០២០នេះ ដោយសារតែកូវីដ-១៩ មិនទាន់ស្ងាត់ ហើយផលិតកម្មលោកចង់ធ្វើកម្មវិធីនេះធំជួបជុំគ្នាច្រើន អីចឹងយើងមិនអាចធ្វើនៅពេលនេះបានទេ ព្រោះត្រូវគោរពទៅតាមក្រសួងសុខាភិបាល មិនឲ្យជួបជុំទ្រង់ទ្រាយធំ ដើម្បីការពារកូវីដ-១៩ ហេតុនេះហើយត្រូវលើកទៅធ្វើនៅខែមករា ឆ្នាំ២០២១ វិញ។
មាស សុខសោភា បានចុះកុងត្រានៅរាម រយៈពេល១ឆ្នាំ ហើយការផាត់ចោលហង្សមាស និង Galaxy ទៅរួមរស់ជាមួយទ្រនំថ្មីនេះ ត្រូវបានស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា រីករាយណាស់ ព្រោះតែថៅកែស្រី ”រាម” អ្នកស្រីនួន ស៊ុន្ទរី ហៅស្រីអូន បានបើកដៃឲ្យសោភា ច្រៀងសម្ដែងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដោយសេរី ៕

 

ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម
ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម
ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម
ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម
ហេតុផលមួយនេះគត់ធ្វើអោយ មាស សុខសោភា ត្រូវពន្យារពេលចេញមុខនៅផលិតកម្មរាម

PLB Banner on article detail

អត្ថបទពេញនិយម