អនុ​ញ្ញាត​ឲ្យ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» បើក​ដំណើរការ​ឡើងវិញ

ថ្ងៃច័ន្ទ 28 ធ្នូ 2020, 8:43

(​ភ្នំពេញ​)៖ ដោយមាន​បទបញ្ជា​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, ក្រសួងសុខាភិបាល សម្រេច​អនុញ្ញាត ឲ្យ​គ្រប់​ភោជនីយដ្ឋាន និង​ហាង​លក់ទំនិញ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» បើក​ដំណើរការ​ឡើងវិញ ដូច​ធម្មតា ចាប់ពី​ថ្ងៃនេះ​តទៅ ប៉ុន្តែ​ត្រូវ​នៅ​បន្ត​អនុវត្តតាម​វិធាន​អនាម័យ​កូ​វីដ​របស់​ក្រសួង​។​

 

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​យ៉ាង​ដូច្នេះ​ថា «​ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​អនុញ្ញាត​ឲ្យ​បើក​នូវ​ភោជនីយដ្ឋាន ជាមួយនឹង​ហាង​ទំនិញ​ផ្សេងៗ ដែលមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា ឲ្យ​ដំណើរការ​ដូច​ធម្មតា​ឡើងវិញ ប៉ុន្តែ​ការបើក​ឡើងវិញ​នេះ គឺ​ត្រូវគោរព​តាម​វិធានការ​អនាម័យ របស់​ក្រសួងសុខាភិបាល​ជា​ចាំបាច់​»​។​

 

​សូមជម្រាបថា បន្ទាប់ពី​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​លើកដំបូង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ និង​ចាំបាច់​មួយចំនួន​ភ្លាមៗ ដោយមាន​ការបិទ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ដែល​ឆ្លង​ជំងឺ បាន​ចូលទៅ​ពិសា​អាហារ និង​ទិញ​ទំនិញ​នៅ​ទីនោះ​៕

អនុ​ញ្ញាត​ឲ្យ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» បើក​ដំណើរការ​ឡើងវិញ

PLB Banner on article detail

អត្ថបទពេញនិយម