​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត

ថ្ងៃសុក្រ 25 ធ្នូ 2020, 18:50

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ អ៊ូ ធីតា​ពៅ អមដំណើរ​ដោយ​លោកជំទាវ ប្រាក់ ច័ន្ទ សុខា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​អភិបាលរង​ខេត្ត និង​លោកស្រី​នាយិកា​ហិរញ្ញវត្ថុ​សាលាខេត្ត  អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

 

​លោក ហ៉ឹ​ម ចាន់​វិបុល អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​ជា​មធ្យម​មាន​ស្ត្រី​ចូលមក​សម្រាលកូន​ពី ៦​ទៅ ៧​នាក់​នាក់​ក្នុង​មួយថ្ងៃ ដោយឡែក​នៅ​ថ្ងៃទី​២៥ ខែធ្នូ​នេះ មាន​ស្ត្រី​ចូលមក​សម្រាល និង​ត្រៀម​សម្រាលកូន​សរុប​ចំនួន ២៧​នាក់ ។

 

​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៍បាន​នាំយក​អំណោយ​មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និង​ថវិកា​ចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភ​ជូន​លោកស្រី ធូ សុធា​រ៉ា ជា​មន្ត្រី​កិច្ចសន្យា​សាលាខេត្ត​ការិយាល័យ​សរុប និង​ពត៌មាន ព្រមទាំង​ផ្តាំ​ផ្ញើឱ្យ​ថែទាំ​សុខភាព​ខ្លួនឯង និង​ទារក ពិសេស​ការ​បំបៅកូន​ទឹកដោះ​ដំបូង ធ្វើឱ្យ​ក្មេង​មាន​សុខ​ភាពល្អ ។

 

​ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ ក៍បាន​អញ្ជើញ​សួ​សុខ​ទុក​ស្ត្រី​ចូលមក​សម្រាល​កូ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​ឧបត្ថម្ភ​ថវិកា​ដល់​ស្ត្រី​ចូលមក​សម្រាលកូន ២៧​នាក់ ក្នុង​ម្នាក់ ១០០,០០០​រៀល ៕

​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត
​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត
​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត
​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត
​ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អ៊ូ ធីតា​ពៅ នាំយក​អំណោយ​ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត

PLB Banner on article detail