ខេត្តឈៀង ម៉ៃ នៃប្រទេសថៃថា នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំង

ថ្ងៃព្រហស្បតិ៍ 24 ធ្នូ 2020, 21:57

 

ខេត្តឈៀងម៉ៃមានទំនុកចិត្តថា វាអាចទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយទទូចថា ខ្លួននឹងរៀបចំពិធីអបអរសាទរឆ្នាំថ្មីរបស់ខ្លួន។
លោក Danai Sarapruek ប្រធានផ្នែកលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃមានប្រសាសន៍ថា ខេត្តនឹងមិនហាមឃាត់ព្រឹត្តិការណ៍ចូលឆ្នាំថ្មីទេ ដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចពីការធ្វើដូច្នេះ។ លោក Danai បាននិយាយថា អ្នករៀបចំការប្រារព្ធពិធីចូលឆ្នាំថ្មីទាំងអស់ត្រូវជូនដំណឹងដល់រដ្ឋបាលខេត្តអំពីសកម្មភាពដែលពួកគេគ្រោងនឹងរៀបចំ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងវីរុសកូវីដ១៩។
ប៉ុន្តែយ៉ាងក៏ដោយ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោកត្រូវការពេល ៧ថ្ងៃ ដើម្បីវាយតំលៃស្ថានភាព Covid-19 ដើម្បីសំរេចថាតើការរាប់ថយក្រោយចូលឆ្នាំថ្មីគួរតែត្រូវបានប្រារព្ធធ្វើ ឬយ៉ាងណា៕

ខេត្តឈៀង ម៉ៃ នៃប្រទេសថៃថា នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំង

ខេត្តឈៀង ម៉ៃ នៃប្រទេសថៃថា នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំង
ខេត្តឈៀង ម៉ៃ នៃប្រទេសថៃថា នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំង

PLB Banner on article detail

Tags

អត្ថបទពេញនិយម