ពលករ​ខ្មែរ​ម្នាក់ ឆ្លង​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ​

ថ្ងៃសុក្រ 25 ធ្នូ 2020, 8:42

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា មាន​ពលករ​ខ្មែរ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ​។ ពលករ​ខ្មែរ​នោះ​ស្ថិត​ក្នុងចំណោម​ពលករ​ដែល​បានធ្វើ​ដំណើរ​ពី​ខេត្ត​ឈុន​បូរី ទៅកាន់​ទីក្រុង​បាងកក​។​

 

​លោកជំទាវ បានបញ្ជាក់​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៤ ខែធ្នូ ម្សិលមិញ​ថា​៖ អ្វីដែល​ខ្ញុំ​ទទួលបាន​ព័ត៌មាន គឺ​ពលករ​ទាំងនេះ គាត់​បាន​ចេញពី​ឈុន​បូរី មក​បាងកក​ទេ នៅក្នុងពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ រកឃើញ​មាន​កូ​វីដ​-១៩ ម្នាក់​។ ដូច្នេះ មិនមែន​គាត់​មាន​កូ​វីដ​-១៩ ពី​កម្ពុជា រួចហើយ​បាន​ចូល​ប្រទេស​ថៃ​នោះទេ​។ បើតាម​ព័ត៌មាន ដែល​បានផ្តល់​មក គឺ​ពួកគាត់ បានចេញ​ទៅ​ថៃ តាំងពី​មុន​មាន​ហេតុការណ៍​ផ្ទុះឡើង​នូវ​ការរកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​៕

ពលករ​ខ្មែរ​ម្នាក់ ឆ្លង​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ​

PLB Banner on article detail