​ថៃ​ សម្រេច​បិទ​ខេត្ត​ចំនួន​០៤ ក្រោយ​ករណី​ផ្ទុះ Covid-19 នៅ​ខេត្ត សាមុត សា​ខន

ថ្ងៃព្រហស្បតិ៍ 24 ធ្នូ 2020, 10:14

​ថៃ​៖ ខេត្ត​ចំនួន​បួន​របស់​ប្រទេស​ថៃ ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ Covid-19 រលក​ថ្មី​ត្រូវបាន​បិទ​ជា​ផ្លូវការ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ឆ្លង​រាលដាល នេះ​បើតាម​សារព័ត៌មាន The Nation នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ។

 

​ខេត្ត សាមុត សា​ខន បាន​បង្កើន​វិធានការ​ទប់ស្កាត់​ដោយ​ប្រកាសថា ខេត្ត​នេះ​ជា​តំបន់​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ចាប់ពី​ថ្ងៃទី​១៩ ខែធ្នូ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​ក្រោយនេះ ។ កន្លែង​សាធារណៈ​ជាច្រើន​ដូចជា​ពហុកីឡាដ្ឋាន សួន​សាធារណៈ​និង​ស្ថាប័ន​អប់រំ​ឥឡូវនេះ​ត្រូវបាន​បិទ​រួចទៅហើយ ។ ភោជនីយដ្ឋាន​មាន​ជម្រើស​ទិញ​អាហារ​យកទៅ​ផ្ទះ​ហើយ​ហាង​លក់​គ្រឿងទេស​ត្រូវ​បិទ​ចាប់ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៥​ព្រឹក ។​

 

​ខេត្ត សាមុត សុង​ក្រាម បានប្រកាស​បិទ​កាលពី​ថ្ងៃ​ពុធ​រហូតដល់​ថ្ងៃទី​៤​ខែមករា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការបិទ​កន្លែង​សាធារណៈ​នានា​និង​ការលុបចោល​នូវ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ។ ខេត្ត សាមុត ប្រា​កាន ក៏ត្រូវ​បាន​បិទ​ផងដែរ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២៣ ខែធ្នូ ដល់​ថ្ងៃទី​៤ ខែមករា ដោយ​បិទ​កន្លែង​សាធារណៈ​និង​លុបចោល​រាល់​ព្រឹត្តិការណ៍​សាធារណៈ​ទាំងអស់ ។ ជាមួយគ្នានេះ ខេត្ត​ឈៀង​ម៉ៃ ក៏បាន​បិទ​ស្រុក​ចំនួន​០៣​ផងដែរ គឺ​ស្រុក Tha Ton, Malika និង Mae Ai ៕​

​ថៃ​ សម្រេច​បិទ​ខេត្ត​ចំនួន​០៤ ក្រោយ​ករណី​ផ្ទុះ Covid-19 នៅ​ខេត្ត សាមុត សា​ខន
​ថៃ​ សម្រេច​បិទ​ខេត្ត​ចំនួន​០៤ ក្រោយ​ករណី​ផ្ទុះ Covid-19 នៅ​ខេត្ត សាមុត សា​ខន

PLB Banner on article detail

Tags

អត្ថបទពេញនិយម