លោកជំទាវ ឱ វណ្ណឌី​ន ពន្យល់​ពី​ការរកឃើញ​វីរុស​កូ​វីដ​-១៩ បំ​លែងខ្លួន​ថ្មី​នៅ​ប្រទេស​អង់គ្លេស​

ថ្ងៃពុធ 23 ធ្នូ 2020, 9:48

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹង​នៅ​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ដោយសារ​សង្កេតឃើញ​មានការ​លើកឡើង​ពី​ការរកឃើញ​វីរុស​កូ​វីដ​-១៩ ប្រភេទ​ថ្មី (new strain) នៅ​ប្រទេស​អង់គ្លេស​ក្នុងពេល​ថ្មីៗ​នេះ និង​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក លោកជំទាវ បានផ្តល់​ព័ត៌មាន​នូវ​ចំណុច​សំខាន់ៗ ក៏ដូចជា​ផ្តល់នូវ​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​មួយចំនួន មាន​ដូចតទៅ​៖

 

«​ទី​១ ការរកឃើញ​វីរុស​កូ​វីដ​-១៩ ប្រភេទ​ថ្មី (new strain) គឺ​អ្នកវិទ្យាសាស្ត្រ​កំពុងតែធ្វើការ​សិក្សា​លើ​ប្រភេទ​វីរុស​កូ​វីដ​-១៩ ដែល​បាន​បំ​លែងខ្លួន (Mutation) នេះ ដែល​ធ្លាប់មាន​ការចុះផ្សាយ​កន្ល​ង​មក​ដែរ លើ​ការ​បំ​លែងខ្លួន​របស់​វីរុស​កូ​វីដ​-១៩ នេះ​។​

 

​ទី​២ វីរុស​កូ​វីដ​-១៩ មានការ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ដែលនាំឱ្យ​មានការ​លេចឡើង នូវ​បំ​លែង​វីរុស ឬ វ៉ា​រ្យ៉​ង់​ថ្មី​។ វ៉ា​រ្យ៉​ង់ SARS-Cov-2 ថ្មី​មួយ​ដែល​ត្រូវបាន​គេ​ហៅថា SARS-CoV-2 VUI 202012/01 មាន ដើមកំណើត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​ក្នុង​ខែកញ្ញា ហើយ​ឥឡូវនេះ កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស និង​មាន​ភាពលេច​ធ្លោរ​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​ត្រូវបាន​គេ​រកឃើញ​ផងដែរ នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក អូស្ត្រាលី និង​ហូ​ឡង់​។​

 

​ទី​៣ លទ្ធផល​សិក្សា​បឋម​នៅ​ចក្រភព​អង់គ្លេស បង្ហាញថា ប្រភេទ​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស​នេះ អាច​ឆ្លង​បាន​ច្រើនជាង​វ៉ា​រ្យ៉​ង់​ដែល​បាន​ចរាចរ​ពី​ពេលមុនៗ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ មិនទាន់មាន​ការបង្ហាញ​ពី​ការកើនឡើង​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង នេះ​នៅឡើយ​។ ការស៊ើបអង្កេត​កំពុង​បន្តធ្វើ​នៅ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប សម្រាប់​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​គ្លីនិក ការឆ្លង ការផ្លាស់ប្តូរ​អង់ទីគ័រ និង​ផលប៉ះពាល់​ដែល​អាច​នឹង​កើតមាន​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង និង​ការតាមដាន​ករណី​ឆ្លង​ឡើងវិញ (re-infection) ផងដែរ​។​

 

​ទី​៤ ខ្ញុំ​សុំ​បញ្ជាក់ជូន​ផងដែរ​ថា ការផ្លាស់ប្តូរ​នៃ​ប្រភេទ​វីរុស​លើ​វ៉ា​រ្យ៉​ង់​នេះ មិន​ប៉ះពាល់​ដល់​តេស្ត​ធ្វើ​រោគវិនិច្ឆ័យ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​

 

​ទី​៥ អ្វីដែល​សំខាន់​នៅពេលនេះ គឺ​នៅពេលដែល​យើង​កំពុង​រងចាំ​នូវ​លទ្ធផល​សម្រេច​នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​នឹងត្រូវ​ចែកចាយ​មក​បណ្តា​ប្រទេស​ជា​សមាជិក ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ និង​ការវាយតម្លៃ​ជាមុន​នូវ​ប្រសិទ្ធិភាព និង​គុណភាព​វ៉ាក់សាំង មុន​ការប្រើប្រាស់​នៅ​កម្ពុជា​នោះ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ (​បំ​លែង​បែបណាក៏ដោយ​) យេ​ី​ង​ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ដែល​បាន​ណែនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដោយ​គ្រប់ៗ​គ្នា ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៖ គឺ​៣​ការពារ​៖ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡេ​ី​ង​។​

 

​គឺ​៣​កុំ ៖ កុំទៅ​កន្លែង​មនុស្ស​ច្រេ​ី​ន​កុះករ កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល ប្រេ​ី​ម៉ាស៊ីនត្រជាក់​ច្រេ​ី​ន និង​កុំ​ប៉ះពាល់​គ្នា ពេល​ជួបគ្នា​កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា ឬ​កុំ​ឱប​គ្នា ជា​ដេ​ី​ម​»​។​

 

​លោកជំទាវ បាន​បន្តថា ត្រូវ​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដោយ​ចេះ​កែប្រែ​ឥរិយាបទ និង​ទម្លាប់​នៃ​ការរស់នៅ ដោយ​ប្រកាន់យក​នូវ​ការការពារ​ការឆ្លង​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​ខាង​លេ​ី​នេះ ហើយ​ការ​ប្រហែស​ខ្លួន ដោយ​មេ​ី​ល​ស្រា​លលេ​ី​លទ្ធភាព​នៃ​ការចម្លង​របស់​វីរុស​កូ​វីដ​-១៩ គឺជា​ការ​មេ​ី​ល​ងាយ​ខ្លួនឯង ដោយ​ទុក​ខ្លួនឯង ឱ្យ​វីរុស​កូ​វីដ​-១៩ សប្បាយចិត្ត អាច​វ៉ៃ​លុក​ដោយ​សេរី​មក​លេ​ី​សរីរាង្គ​ខ្លួនឯង ធ្វេ​ី​ឱ្យ​ធ្លាក់ខ្លួន​ឈឺ និង​អាចមាន​សភាព​ធ្ងន់ធ្ងរ អាច​ស្លាប់បាត់​បង់ជីវិត​បាន ប្រសិន​បេ​ី​នៅតែ​ប្រហែស​ខ្លួន មេ​ី​ល​ស្រា​លលេ​ី​លទ្ធភាព​នៃ​ការបង្ក​ជា​ជំងឺ​កូ​វីដ​-១៩ នេះ ។​

 

​លោកជំទាវ ក៏បាន​ជូនពរ ឆ្នាំ​ថ្មី​សាកល ២០២១ សូម​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា មាន​សុខ​ភាពល្អ បរិបូណ៌ ចៀសផុត​នូវ​ការឆ្លង​វីរុស​កូ​វីដ​-១៩ និង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ទៀត ព្រមទាំង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​៕

លោកជំទាវ ឱ វណ្ណឌី​ន ពន្យល់​ពី​ការរកឃើញ​វីរុស​កូ​វីដ​-១៩ បំ​លែងខ្លួន​ថ្មី​នៅ​ប្រទេស​អង់គ្លេស​

PLB Banner on article detail

អត្ថបទពេញនិយម