ក្រុង​បាងកក ប្រកាស​លុបចោល​ពិធី​អបអរ​ឆ្លង​ឆ្នាំ ក្រោយ​ផ្ទុះ Covid-19 ក្នុង​សហគមន៍​

ថ្ងៃច័ន្ទ 21 ធ្នូ 2020, 10:16

​រដ្ឋបាល​ទីក្រុង​បាងកក BMA ប្រកាសថា រាល់​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​នៃ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ត្រូវបាន​លុបចោល​វិញ បន្ទាប់ពី​ករណី​ថ្មី​នៃ​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ នេះ​បើតាម​សារព័ត៌មាន The Thaiger នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ។​

 

​រដ្ឋបាល​ទីក្រុង​បាងកក BMA ក៏​ស្នើសុំ​ឲ្យ​កម្មករ​នៅក្នុង​ទីក្រុង​បាងកក ធ្វើការ​ពី​ផ្ទះ​ផងដែរ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ខាងមុខនេះ ។ រហូតមកទល់​ពេលនេះ អាជ្ញាធរ​សុខាភិបាល​កំពុងធ្វើការ​តាមដាន​យ៉ាងសកម្ម​នៅតាម​ការដ្ឋាន​សំណង់ ភោជនីយដ្ឋាន និង​ផ្សារ​ចំនួន​៤៧២​នៅ​ជុំវិញ​ខេត្ត សាមុត សា​ខន និង​ទីក្រុង​បាងកក ។ វិធានការ​នេះ​បាន​កើតមានឡើង​ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ Covid-19 ចំនួន​៦៨៩​ករណី​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដែល​ភាគច្រើន​ទាក់ទង​ទៅនឹង​កម្មករ​ចំណាកស្រុក​នៅក្នុង​ឧស្សាហកម្ម​នេសាទ​តាម​ឆ្នេរសមុទ្រ និង​ផ្សារ​ក្នុង​ខេត្ត​របស់​ថៃ​មួយ​នេះ ។​

 

​ទន្ទឹមគ្នា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ថៃ​បាន​និយាយថា បច្ចុបន្ន​ពួកគេ​កំពុង​តាមរក​មនុស្ស​ជាង​១​ម៉ឺន​នាក់ ដែល​អាចមាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក​ដែល​បាន​ឆ្លង Covid-19 ៕​

ក្រុង​បាងកក ប្រកាស​លុបចោល​ពិធី​អបអរ​ឆ្លង​ឆ្នាំ ក្រោយ​ផ្ទុះ Covid-19 ក្នុង​សហគមន៍​

PLB Banner on article detail

Tags