រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកប៉ះនិងម៉ូតូរួចគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ

ថ្ងៃពុធ 16 ធ្នូ 2020, 13:14

ព្រះសីហនុ:(ស្រុកព្រៃនប់)៖ សមត្ថកិច្ចបានប្រាប់អង្គភាពសារព័ត៌មានថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣៥នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៩-២១០ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ដ ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) មានទិសដៅផ្ទុយគ្នា ។

តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ ឈ្មោះ កែវ វាសនា   អ្នកបើកបរម៉ូតូ បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក ។
រីឯវត្ថុតាង ម៉ូតូ ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកប៉ះនិងម៉ូតូរួចគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ
រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកប៉ះនិងម៉ូតូរួចគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ

PLB Banner on article detail