សាប៊ូ Liby

បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​

ថ្ងៃច័ន្ទ 14 ធ្នូ 2020, 14:13

​កំពង់ឆ្នាំង​៖​គិត​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ចុះ​បិទ​ទីតាំង​ផលិត​ស្រា​សរុប​ចំនួន​៥១៧​កន្លែង និង​បិត​កន្លែង​លក់​ស្រា​ចំនួន​១,១១៥ កន្លែង នៅ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​មាន​ករណី​ពុល​នៅក្នុង​ស្រុក​ទឹកផុស បណ្តាលឱ្យ​មនុស្ស​ចំនួន​៨​នាក់ បាន​ស្លាប់​។​

 

​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀរ ប៊ុន ធឿន ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នេះ​។

 

​លោក​ស្នងការរង ថ្លែងថា សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​បិតស្រា និង​លក់​ស្រា​ជាង​១០​នាក់ និង​៦​នាក់ ទៀត បញ្ជូនទៅ​តុលាការ ផងដែរ​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច ស្រា​ចំនួន​៣,៨៩៥ លីត្រ និង​៥៣២​កាន​កន្លះ មេ​ស្រាស​៧៥​លីត្រ មេដំបែ​មួយកញ្ចប់ និង​មេស្រា​កាច់​កន្លះ​លីត្រ ត្រូវបាន​ដកហូត​។ ក្នុងនោះ​សមត្ថកិច្ច ក៏បាន​កម្ទេចចោល​អង្ក​រ​កាវ​សំរាប់​បិតស្រា​ចំនួន​២១​ខាប់ និង​២១​ធុង​ប៉េ​ត្រូ​៕​

បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​
បិទ​ទីតាំង​ផលិត និង​លក់​ស្រា ជាង​១,៦០០​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​

PLB Banner on article detail