សាប៊ូ Liby

ម្ចាស់​កម្មវិធី​ដ៏​ល្បីល្បាញ «The Ellen DeGeneres Show» ឆ្លង​កូ​វីដ​-១៩

ថ្ងៃច័ន្ទ 14 ធ្នូ 2020, 14:0

​សហរដ្ឋអាមេរិក​៖ ពិធី​ការិនី​កម្មវិធី​ជជែក​កម្សាន្ត និង​ជាតា​រា​កំប្លែង​អាមេរិក​ដ៏​ល្បី លោកស្រី Ellen DeGeneres និង​ជា​ម្ចាស់​កម្មវិធី​«The Ellen DeGeneres Show»  បានប្រកាស​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ហ៍​នេះ​ថា ខ្លួន​បាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ​សុខភាព​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ​ពោលគឺ​នៅមាន​សុខភាព​ធម្មតា​។​

 

​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ CNA នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

 

​លោកស្រី Ellen DeGeneres បានប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter ថា «​ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​ដឹងថា ខ្ញុំ​បាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ​ជា​សំណាង សុខភាព​ខ្ញុំ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ​»​។ លោកស្រី​បន្ថែមថា «​ខ្ញុំ​នឹង​ជួប​ជាមួយនឹង​ទស្សនិកជន ក្រោយពេល​ឈប់សម្រាក សូម​ថែរក្សា​សុខភាព និង​មាន​សុវត្ថិភាព​»​។​

 

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Telepictures បានឱ្យដឹងថា​ការថត​កម្មវិធី​ទូរទស្សន៍ របស់លោក​ស្រី Ellen DeGeneres នឹងត្រូវ​ផ្អាក​រហូតដល់​ខែមករា​៕​

ម្ចាស់​កម្មវិធី​ដ៏​ល្បីល្បាញ «The Ellen DeGeneres Show» ឆ្លង​កូ​វីដ​-១៩

PLB Banner on article detail