​ជម្លោះ​ជា​មួយគូ​ដណ្តឹង ​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​

ថ្ងៃច័ន្ទ 14 ធ្នូ 2020, 13:54

ខេត្តបាត់ដំបង​! នារី​វ័យក្មេង​ម្នាក់​បានគិត​ខ្លី​សម្រេច​ធ្វើអត្តឃាត​ដោយ​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​ព្រោះតែ​ជម្លោះ​គ្នា​ជាមួយ​បុរស​ជា​គូរ​ដណ្តឹង​។​

 

សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ០៣​និង​៣០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិគរ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​នារី​រងគ្រោះ​ឈ្មោះ គឹម  សូ​វៀត ហៅ ស្រី​ខួច  អាយុ​២០​ឆ្នាំ រស់នៅ​ភូមិគរ  ឃុំ​ស្នឹង ស្រុក​បាណន់  ខេត្តបាត់ដំបង​។​

 

​ក្រោយពី​ជួប​ហេតុការណ៍​នេះ​ភ្លាម ក្រុមគ្រួសារ​នារី​រងគ្រោះ​បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ផងដែរ ប៉ុន្តែ​ជា​អកុសល នៅពេល​ដឹកបញ្ជូន​ទៅដល់​មន្ទីរពេទ្យ ខាង​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ  ។​

 

បច្ចុប្បន្ន​សាកសព​នារី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជម្លោះ​ជា​មួយគូ​ដណ្តឹង ​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​
​ជម្លោះ​ជា​មួយគូ​ដណ្តឹង ​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​
​ជម្លោះ​ជា​មួយគូ​ដណ្តឹង ​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​

PLB Banner on article detail

អត្ថបទពេញនិយម