បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់ រឹបអូសវត្ថុតាងមួយចំនួនធំ

ថ្ងៃសៅរ៍ 12 ធ្នូ 2020, 9:17

ខេត្តបាត់ដំបង៖ កម្លាំង ការិយាល័យជំនាញ  សហការ ជាមួយ  ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប របស់ស្នងការ បានចុះប្រតិបត្តិការបង្ក្រាបករណី លួចលាក់លេងល្បែង ស៊ីសង  (  ភ្នាល់ អាប៉ោង  ) មួយកន្លែងបានធ្វេីការនាំខ្លួនមនុស្ស ចំនួន  ០៧  នាក់។

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ក៏ដូចជា លោក វរសេនីយ៍ឯក  លឹម  ពុទ្ធីឡា  ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ  នឹង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី  ឯកឧត្ដម  គឺ  ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញា  នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង  នៅ ថ្ងៃទី  ១១  ខែ  ធ្នូ  ឆ្នាំ  ២០២០  វេលាម៉ោង  ១៤និង៥០  នាទី  លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុច ភូមិអូរ ញ  ឃុំ បឹងព្រីង  ស្រុក ថ្មគោល  ខេត្ត បាត់ដំបង  ដោយបានធ្វើការបង្ក្រាបករណី លួចលេងល្បែង ស៊ីសង  (  ភ្នាល់ អាប៉ោង  ) មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចយើងបានឃាត់ខ្លួនក្រុមអ្នកលេងចំនួន០៧នាក់រួមមាន៖

1️⃣ ឈ្មោះ ចៅ  វ៉ាន់  ភេទ ប្រុស   អាយុ  ៤២ ឆ្នាំ   រស់ នៅ ភូមិ អូរ ញ  ឃុំ បឹង ព្រីង  ស្រុក ថ្មគោល  
2️⃣ ឈ្មោះ ធា   បូ ណា  ភេទ ប្រុស  អាយុ  ៦០ ឆ្នាំ   រស់ នៅ ភូមិ គោក ដូង  ស្រុក ឯក ភ្នំ  ខេត្ត បាត់ដំបង   
3️⃣ ឈ្មោះ  កឹម  វ៉ា  ភេទ ប្រុស  អាយុ  ៦៥ ឆ្នាំ   រស់ នៅ ភូមិ កំពង់ ក្របី  សង្កាត់ ស្វាយ ប៉ោ  ក្រុង   បាត់ដំបង  
4️⃣ ឈ្មោះ  ទូច  តុលា  ភេទ ប្រុស  អាយុ  ៥០ ឆ្នាំ   រស់ នៅ ភូមិ បឹង ព្រីង  ឃុំ បឹង ព្រីង  ស្រុក ថ្មគោល  
5️⃣ ឈ្មោះ  ផន  ចំរើន  ភេទ ប្រុស  អាយុ  ៤៧ ឆ្នាំ   រ ស់ នៅ ភូមិ ភ្នំ ប្រសាទ  ឃុំ ភ្នំ ធំ  ស្រុក មង្គលបូរី  ខេត្ត បន្ទាយមានជ័យ  
6️⃣ ឈ្មោះ  កៅ  ហូវ  ភេទ ប្រុស  អាយុ  ៦០ ឆ្នាំ   រស់ នៅ ភូមិ សឿ  ឃុំ  សឿ  ស្រុក មង្គលបូរី  ខេត្ត បន្ទាយមានជ័យ  
7️⃣ ឈ្មោះ  បូ  ណា រី  ភេទ ប្រុស  អាយុ  ៥១ ឆ្នាំ  រស់ នៅ ភូមិ អូរ ឫស្សី  ក្រុង សំរោង  ខេត្ត ឧត្ដរមានជ័យ  ។

- វត្ថុ តាង ដក ហូត បានរួមមាន  ៖
-  បៀរ  ចំនួន ០៣ ហ៊ូ  
-  គ្រាប់មេ អាប៉ោង  ចំនួន  ០២  គ្រាប់
-  ផ្តិល គ្រប គ្រាប់ អាប៉ោង  ចំនួន  ០១
-  ចាន សម្រាប់ បាញ់ គ្រាប់ អាប៉ោង  ចំនួន  ០១
-  ឈេីឫស្សីសម្រាប់  សង្កត់ លុយ  ចំនួន  ០៥  
-  ម៉ូតូ ចំនួន  ០៤  គ្រឿង  
-  ចាន ដាក់ ដី សម្រាប់ ទ្រ ចាន បាញ់អាប៉ោង   ចំនួន  ០១
-  ឧបករណ៍ សម្រាប់  កិប  នឹង  គ្រាប់ កិប  ចំនួន  ០១។

ក្រោយធ្វើការឃាត់ខ្លួន អ្នកពាក់ព័ន្ធលេងល្បែងស៊ីសងទាំង០៧នាក់រួមនឹងវត្ថុតាង រហូតមកដល់ព្រឹកនេះត្រូវបានកម្លាំងការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធី ។

បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់ រឹបអូសវត្ថុតាងមួយចំនួនធំ
បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់ រឹបអូសវត្ថុតាងមួយចំនួនធំ
បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់ រឹបអូសវត្ថុតាងមួយចំនួនធំ
បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់ រឹបអូសវត្ថុតាងមួយចំនួនធំ

PLB Banner on article detail