ថៃ​សម្រេច​បើក​ប្រទេស​ស្វាគមន៍​ភ្ញៀវទេសចរ​

ថ្ងៃសុក្រ 11 ធ្នូ 2020, 8:27

យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bangkok Post កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ប្រទេស​ថៃ​បាន​បើក​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​មកពី​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​គិតពី​ស្ថានភាព​កូ​វីដ​-១៩ នៃ​ប្រទេស​របស់​អ្នកដំណើរ​។ បើតាម​ប្រភព​ដដែល ការបើក​ដំណើរការ​នេះ គឺ​ស្ថិតនៅក្រោម​កម្មវិធី​ទិ​ដ្ឋ​ការ​ពិសេស​ស្នាក់នៅ​រយៈពេល​វែង​ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​សម្រាប់អ្នកទេសច​រ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី Rachada Dhnadirek បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទោះបីជា​យ៉ាងណាក៏ដោយ អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ចូលមក​ប្រទេស​ថៃ នៅតែ​ត្រូវគោរព​តាម​ការដាក់​កម្រិត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​របស់​ប្រទេស​ថៃ​ដែរ​។​

 

​លោកស្រី​បាន​បន្តថា គោលនយោបាយ​ចូលកាន់​តែ​សេរី​ទៅៗ តំណាង​ឲ្យ​ការផ្លាស់ប្ដូរ​របស់​រដ្ឋា​ភិ​បាល ហើយ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ដែល​កំពុង​ទន់ខ្សោយ​។ លើសពីនេះ ស្ថានភាព​តឹងរឹង​ត្រូវបាន​បន្ទោស​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ទាប បើទោះបី​ជាព​លេក​ន្ល​ង​មក​រដ្ឋាភិបាល​បាន​បើក​ប្រទេស​សម្រាប់​អ្នក​ដែល​មកពី​ប្រទេស​មាន​ហានិភ័យ​ទាប​ក៏ដោយ​ក្ដី ពោលគឺ​ការទាញយក​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​មានតែ​ភ្ញៀវ​មកពី ៨២៥ នាក់​មកពី ២៩ ប្រទេស​ប៉ុណ្ណោះ ហើយ​មានតែ​ទូក​ដឹកទំនិញ​ប្រណិត​ចំនួន ៦ ប៉ុណ្ណោះ​។​

 

​លោកស្រី​បាន​បន្ថែមទៀតថា គណៈរដ្ឋមន្ត្រី​ក៏បាន​សំរេចចិត្ត​ពន្យារពេល​ការ​ស្នាក់នៅ​សម្រាប់អ្នកទេសចរ​ដែល​កាន់​ទិ​ដ្ឋ​ការ​ពិសេស​រយៈពេល ៣០ ថ្ងៃ​ទៀត ឬ សរុប ៦០ ថ្ងៃ​។ ជាមួយគ្នានេះដែរ​លោកនាយ​ក​រដ្ឋមន្ត្រី ប្រា​យុ​ធ ចាន​អូ​ចា បាន​ទទូច​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ថៃ​មិនបាន​ជួបប្រទះ​រលក​នៃ​ការ​រាតត្បាត​ជា​លើក​ទី​២ នោះទេ ហើយក៏​មិនត្រូវ​ប្រឈម​នឹង​បញ្ហា​ប្រឈម​ណាមួយ​ផងដែរ​។

 

លោកនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​ប្រជាជន​កុំ​ភ័យ​ស្លន់ស្លោរ ដោយ​និយាយថា វា​នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​គាត់​បានលើកឡើង​ពី​ការពិត​ដែលថា​ការ​កក់​សណ្ឋាគារ​ជាច្រើន​ត្រូវបាន​លុបចោល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារតែ​មានប្រតិកម្ម​ហួសហេតុ​ចំពោះ​របាយការណ៍​របស់​អ្នក​ផ្សព្វផ្សាយ​ជាន់ខ្ពស់​៕

ថៃ​សម្រេច​បើក​ប្រទេស​ស្វាគមន៍​ភ្ញៀវទេសចរ​
ថៃ​សម្រេច​បើក​ប្រទេស​ស្វាគមន៍​ភ្ញៀវទេសចរ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម