កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​

ថ្ងៃព្រហស្បតិ៍ 10 ធ្នូ 2020, 9:44

​កុងតឺន័រ​ចំនួន​១,៨១៦​ទូ នៅលើ​កប៉ាល់​ដឹកទំនិញ​មួយគ្រឿង ត្រូវ​ខូចខាត បន្ទាប់ពី​កុងតឺន័រ​ធ្លាក់​ពីលើ​គ្នា មាន​ខ្លះ​ធ្លាក់ចូល​សមុទ្រ ដោយសារ​ព្យុះ​វាយប្រហារ អំឡុងពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​។ នេះ​ជា​អ្វីដែល​ត្រូវបាន​គេ​ជឿថា ជាការ​ខាតបង់​ទំនិញ​ធំ​បំផុត​ទាក់ទង​នឹង​អាកាសធាតុ​នៅក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន dailymail កាលពី​ថ្ងៃទី​០៩ ខែធ្នូ ម្សិលមិញ​។​

 

​កប៉ាល់​ដឹក​កុងតឺន័រ​ខាងលើ ឈ្មោះ ONE Apus បាន​ទៅដល់​កំពង់ផែ Kobe ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ធ្វើដំណើរ​អស់​រយៈពេល​៨​ថ្ងៃ ពី​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

 

​យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ការវាយតម្លៃ​សុវត្ថិភាព​ពេញលេញ​កំពុង​ធ្វើឡើង​ដើម្បី​រក​ឲ្យ​ឃើញថា​តើ​មាន​ទំហំ​ខូចខាត​ប៉ុនណា​។​

 

​សូមជម្រាបថា ព្យុះ​បាន​បោកបក់​នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ធ្វើឱ្យ​កុងតឺន័រ​ខូចខាត នឹង​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ នៅ​ចម្ងាយ​២,៩៦៣​គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​កោះ​ហា​វ៉ៃ​។​

 

​កុងតឺន័រ​ដឹកទំនិញ ដែល​ខូចខាត មានដូចជា​កុងតឺន័រ​ផ្ទុក​កាំជ្រួច ៥៤​ទូ ផ្ទុក​អាគុយ​៨​ទូ និង​ផ្ទុក​អេតាណុល​រាវ​ចំនួន​២​ទូ​៕​

 

 

កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​
កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​
កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​
កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​
កប៉ាល់​យក្ស​ជួប​ព្យុះ ធ្លាក់​កុងតឺន័រ​ចូល​សមុទ្រ​រាប់រយ​ទូ​

PLB Banner on article detail

អត្ថបទពេញនិយម