កាណាដា ត្រៀម​ទទួល​វ៉ាក់សាំង COVID-19 ៦​លាន​ដូ​ស ពី​ក្រុមហ៊ុន Pifzer

ថ្ងៃអង្គារ 8 ធ្នូ 2020, 11:59

​ក្រុមមន្ត្រី​កាណាដា បាន​ឲ្យ​ដឹងថា ប្រទេស​អាមេរិក​ខាងជើង នឹង​ចាប់ផ្តើម​ទទួល​ដូ​ស​ដំបូង​នៃ​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​អាមេរិក Pifzer នៅមុន​ដំណាច់​ខែធ្នូ​នេះ ពោលគឺ​ឆាប់​ជាង​ការរំពឹងទុក ខណៈដែល​វ៉ាក់សាំង​រាប់លាន​ដូ​ស​បន្ថែមទៀត នឹង​មកដល់​នៅ​ដើមឆ្នាំ​២០២១​។​

 

​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែធ្នូ ឆ្នាំ​២០២០​។​​

 

​ប្រទេស​កាណាដា​រំពឹងថា នឹង​ទទួលបាន​វ៉ាក់សាំង COVID-19 សរុប​ចំនួន ៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer និង Moderna នៅត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២១​ខាងមុខ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​លោក Trudeau បានលើកឡើង​យ៉ាង​ដូច្នេះ​ថា វា​គឺជា​ឆ្នាំ​ដ៏​លំបាក ហើយ​យើង​មិនទាន់រួច​ផុតពី​វិបត្តិ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ​វ៉ាក់សាំង​នឹង​មកដល់ នៅក្នុងពេល​ឆាប់ៗ​នេះ​៕​

កាណាដា ត្រៀម​ទទួល​វ៉ាក់សាំង COVID-19 ៦​លាន​ដូ​ស ពី​ក្រុមហ៊ុន Pifzer
កាណាដា ត្រៀម​ទទួល​វ៉ាក់សាំង COVID-19 ៦​លាន​ដូ​ស ពី​ក្រុមហ៊ុន Pifzer

PLB Banner on article detail

អត្ថបទពេញនិយម