ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា

ថ្ងៃអាទិត្យ 6 ធ្នូ 2020, 13:1

ខេត្តបាត់ដំបង៖ ពីរនាក់ប្តីប្រពន្ធរត់ចែកជើងខណៈកំពុងដឹកពូកលក់តាមផ្លូវក៏ស្រាប់តែមានអណ្តាតភ្លើងឆេះរថយន្តឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី ០៥ ខែធ្នូ  ឆ្នាំ ២០២០ ស្ថិតនៅក្នុងចំណុចក្រុមទី០៤  ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

  រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនៅក្នុងហេតុការណ៍ខាងលើម៉ាក SSANG YONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-0921 ដែលមានម្ចាស់នឹងជាអ្នកបើកបរឈ្មោះ លាប សំណាង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិសោមត្បូង ឃុំស្រលោងស្រលី ស្រុកកំចាយមា ខេត្តព្រៃវែង។

 បើតាមការបញ្ជាក់ពីឈ្មោះ លាប សំណាង ដែលជាម្ចាស់រថយន្តខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងភរិយាបាននាំគ្នាបើកឡើងដឹកពូកលក់នៅតាមផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងពូកដែលនៅលើឡានកកិតដដុះជាមួយក្បាលអាគុយទើបបង្ករជាអណ្តាតភ្លើងឆេះឡើងតែម្តង។

ភ្លាមៗនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ឡានទើបអាចគ្រប់គ្រងបាន និងមិនអោយមាននរណាម្នាក់រងរបួសឡើយ ចំណែករថយន្តនិងសម្ភារៈខូចខាតអស់ប្រហែល ៨០%។

ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា
ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា
ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា
ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា
ឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តដឹកពូកលក់ផ្អើលអ្នកជិះរត់ចែកជើងគ្នា

PLB Banner on article detail