ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃព្រហស្បតិ៍ 3 ធ្នូ 2020, 20:56

ខេត្តបាត់ដំបង !កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

 

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ អាក់ ទី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ,២-ឈ្មោះ យ៉ា យ៉េត ហៅ ឃ្លុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។

 

វត្ថុតាងចាប់យកបានរួមមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៥ថង់ ទម្ងន់ ២,៥៨ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០២គ្រឿង - និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

 

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail