ក្រសួង​អប់រំ ផ្អាក​ការហាត់​ប្រាណ លេង​កីឡា និង​ការចេញ​-​ចូលក្នុង​ស្តា​ត​អូឡាំពិក ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ

ថ្ងៃសុក្រ 4 ធ្នូ 2020, 11:36

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ការហាត់​ប្រាណ លេង​កីឡា​គ្រប់​ប្រភេទ និង​ការចេញ​-​ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ឲ្យ​ក្រសួងសុខាភិបាល ប្រើប្រាស់​ទីតាំង​ស្តា​ត​នេះ សម្រាប់​ប្រមូល​សំណាក​ធ្វើតេស្ត​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

 

​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ការផ្អាក​ការហាត់​ប្រាណ លេង​កីឡា​គ្រប់​ប្រភេទ និង​ការចេញ​-​ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់ ១២ ខែធ្នូ ឆ្នាំ​២០២០​។ ដោយ​បុគ្គលិក​អប់រំ ដែលមាន​ទីតាំង​បម្រើ​ការងារ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បន្ត​ធ្វើការ​តាម​អន​ឡាញ​៕​

ក្រសួង​អប់រំ ផ្អាក​ការហាត់​ប្រាណ លេង​កីឡា និង​ការចេញ​-​ចូលក្នុង​ស្តា​ត​អូឡាំពិក ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ
ក្រសួង​អប់រំ ផ្អាក​ការហាត់​ប្រាណ លេង​កីឡា និង​ការចេញ​-​ចូលក្នុង​ស្តា​ត​អូឡាំពិក ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ

PLB Banner on article detail