ក្រសួងសុខាភិបាល យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​សំណាក រកជំងឺ​កូ​វីដ​១៩

ថ្ងៃសុក្រ 4 ធ្នូ 2020, 9:17

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​រើសយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើជា​ក​ន្ដែ​ង សម្រាប់​យក​សំណាក លើក​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ដែល​សង្ស័យថា មាន​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។ ការពិនិត្យ​យក​សំណាក លើក​ទី​២ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​០៨​ធ្នូ​ខាងមុខនេះ​។​

 

​ដើម្បី​រៀបចំ​ទីតាំង​ថ្មី​ខាងលើនេះ ឲ្យ​ដំណើរការ​ទៅបាន​រលូន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាលពី​ល្ងាច​ថ្ងៃទី​០៣​ធ្នូ​នេះ បាន​ដឹកនាំ​មន្ត្រី និង​អាជ្ញាធរ ចុះ​ពិនិត្យ​ទីតាំង នៅ​ស្តា​ត​អូឡាំពិក ដោយបាន​ណែនាំ​អាជ្ញាធរ​សមត្ថកិច្ច ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់ រៀប​ចំណត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​មក​ពិនិត្យ យក​សំណាក ជា​លើក​ទី​២ និង​ការរៀបចំ​រោង បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​បង្គន់​អនាម័យ​ផងដែរ​។​

 

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ឲ្យ​ចាត់​កម្លាំង​អាជ្ញាធរ និង​កម្លាំង​ពាក់ព័ន្ធ ប្រមាណ ៥០​នាក់ ដើម្បី​ជួយ​ទៅលើ​ការរៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​ពី​ខាងក្នុង និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕​

ក្រសួងសុខាភិបាល យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​សំណាក រកជំងឺ​កូ​វីដ​១៩
ក្រសួងសុខាភិបាល យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​សំណាក រកជំងឺ​កូ​វីដ​១៩

PLB Banner on article detail