AIREEN Juist Motul-Tech

បិទ​អគារ​កាណាឌីយ៉ា ក្រោយ​រកឃើញ​បុគ្គលិក​ធនាគារ​ចិន​ម្នាក់ ផ្ទុកមេរោគ​កូ​វីដ​១៩

ថ្ងៃព្រហស្បតិ៍ 3 ធ្នូ 2020, 10:2

​ក្រសួងសុខាភិបាល សម្រេច​ឲ្យ​បិទ​អគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ជិត​ផ្លូវភ្លោះ​វត្តភ្នំ នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុង​រយៈពេល​ខ្លី​សិន បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់​ជនជាតិខ្មែរ ជា​បុគ្គលិក​ធនាគារ​ចិន​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។​

 

​លោកស្រី យក់ សម្បត្តិ បាន​ថ្លែង​បញ្ជាក់ថា កាលពី​យប់មិញ​ក្រសួង​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់ ជា​បុគ្គលិក​ធនាគារ​ចិន (Bank of China) ដែល​ការិយាល័យ​ធនាគារ​ចិន​នេះ មាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា​តែម្តង ដូ​ចេះ្ន​ក្រសួង​ស្នើសុំ​បិទ​អគារ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោគ​។ សូមបញ្ជាក់ថា បុរស​ជា​បុគ្គលិក​ធនាគារ​ចិន​ខាងលើនេះ មាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕​

បិទ​អគារ​កាណាឌីយ៉ា ក្រោយ​រកឃើញ​បុគ្គលិក​ធនាគារ​ចិន​ម្នាក់ ផ្ទុកមេរោគ​កូ​វីដ​១៩

PLB Banner on article detail