ឈ្មួញដាក់គ្រឿងចក្រកាយទន្ទ្រានដីភ្នំស្ទើរាបស្មើ បែជាអាជ្ញាធរនិងមន្ត្រីជំនាញឆ្លើយថាអត់ដឹង

ថ្ងៃពុធ 2 ធ្នូ 2020, 19:47

ខេត្តបាត់ដំបង ៖ ភ្នំដីសដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្មដោយដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីស្ទើរាបស្មើយ៉ាងអាណាធិបតេយ្យ បែជាអាជ្ញាធរនិងមន្ត្រីជំនាញឆ្លើយថាអត់ដឹង។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះថា  ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេតឃើញក្រុមឈ្មួញនាំយកគ្រឿងចក្រចូលមកដាក់កាយទន្រ្ទានភ្នំយកអាចម៍ដីដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ  តែមិនដឹងថាគេយកទៅលក់ឬយកធ្វើអ្វីនោះទេ ហើយក៏មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះដែរ ព្រោះមិនឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់ចុះមកហាមឃាត់ឬធ្វើការបង្ក្រាបឡើយ ។

ដោយឡែកលោក ហោ ដែលជាម្ចាស់គ្រឿងចក្រខាងលើបានអោយដឹងតាមរយះទូរស័ព្ទថា រឿងនេះលោកបានសុំអនុញ្ញាតទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែដែរ ដោយយកទៅធ្វើផ្លូវនៅឃុំឈើទាល ហើយលិខិតអនុញ្ញាតនេះមានសញ្ញេដូចជាអភិបាលខេត្ត ខាងរ៉ែ ខាងស្រុក និងមេឃុំផងដែរ។

ពាក់ព័ន្ធទៅហ្នឹងគ្រឿងចក្រដែលកំពុងទន្ទ្រានកាយដីភ្នំខាងលើនេះដែរ លោក ប៉ែន សារីយោ អភិបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងដែរថា អាហ្នឹង ប្រហែលជាខាងមន្ទីរ ព្រោះលោកមិនសូវដឹងទេ សូមសួរទៅខាងមន្ទីររ៉ែទៅ ទំនងប្រហែលជាលួចកាយហើយចាំលោកអោយកម្លាំងចុះទៅមើល។

ដោយឡែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អោយដឹងដែរថា ចំពោះរឿងនេះលោកដូចជាអត់ទាន់ទទួលបានព័ត៌មាននេះទេ ចាំលោកនឹងអោយមន្ត្រីរបស់លោកឈៀងចុះទៅពិនិត្យមើល។

ឈ្មួញដាក់គ្រឿងចក្រកាយទន្ទ្រានដីភ្នំស្ទើរាបស្មើ បែជាអាជ្ញាធរនិងមន្ត្រីជំនាញឆ្លើយថាអត់ដឹង

PLB Banner on article detail

អត្ថបទពេញនិយម