សំណាក​២០០នាក់ ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ក្នុង​ខេត្តសៀមរាប លទ្ធផល​អវិជ្ជមាន​ទាំងអស់

ថ្ងៃពុធ 2 ធ្នូ 2020, 10:20

​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់លោក​វេ​ជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ បានសរសេរថា បន្ទាប់ពី​បាន​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប មក​ធ្វើតេស្ដ​ចំនួន​១៧២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤៥​នាក់ នា​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​លោក​ទទូច​ឲ្យ​មានការ​បន្តធ្វើ​ច័​ត្តា​ឡី​ស័ក ក្នុង​រយៈពេល​១៤​ថ្ងៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល  ។​

 

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៩ និង ថ្ងៃទី​៣០ ខែវិច្ឆិកា សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន​៣៦៤​នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ។

 

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា គ្មាន​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​ខែវិច្ឆិកា​» ទេ ប៉ុន្តែ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​៣​នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស ។​

 

​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​យក​វត្ថុ​សំណាក​ពី​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ចំនួន ២.០៤២​នាក់ បន្ថែមទៀត ហើយ​បើ​គិត​ទាំង​ចំនួន​ដែល​នៅសល់​ពីថ្ងៃ​មុនៗ ដែល​ត្រូវ​យកមក​វិភាគ​នៅ​ថ្ងៃជា​បន្តបន្ទាប់​នោះ គឺមាន​វត្ថុ​សំណាក​សរុប​ចំនួន ៣.៩៩៨​នាក់ ដែល​នៅក្នុង​ចំនួន​នេះ វត្ថុ​សំណាក​ចំនួន ២.៩១៧ នាក់ បានធ្វើ​វិភាគ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដោយបាន​ផ្តល់​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រឹម​ម៉ោង​២៣:៣០​នាទី យប់​នៃ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​៕​ #មន្ទីរព័ត៌មានខេត្តសៀមរាប

សំណាក​២០០នាក់ ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ក្នុង​ខេត្តសៀមរាប លទ្ធផល​អវិជ្ជមាន​ទាំងអស់
សំណាក​២០០នាក់ ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ក្នុង​ខេត្តសៀមរាប លទ្ធផល​អវិជ្ជមាន​ទាំងអស់
សំណាក​២០០នាក់ ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ក្នុង​ខេត្តសៀមរាប លទ្ធផល​អវិជ្ជមាន​ទាំងអស់

PLB Banner on article detail