ថៃ ស្វែងរក​មនុស្ស​ជាង​២០០​នាក់ មក​ធ្វើតេស្ត ​សង្ស័យ​ប៉ះពាល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩

ថ្ងៃអង្គារ 1 ធ្នូ 2020, 8:58

​ថៃ​៖ ប្រទេស​ថៃ បានដាក់​ចេញ​វិធានការ​បន្ទាន់​ក្នុងការ​ស្វែងរក​មនុស្ស​ជាង​២០០​នាក់ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស ឱ្យមកធ្វើ​តេស្តរ​កកូ​វីដ​-១៩ ក្រោយ​រកឃើញថា បាន​ប៉ះពាល់​ជាមួយ​មនុស្ស​៣​នាក់​ដែល​បាន​រត់គេច​ពី​កន្លែង​ច​ត្តា​ឡី​ស័ក្ក នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ទាំង​វិជ្ជមាន​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ CNA នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

​អភិបាលខេត្ត Chiang Rai លោក Prachon Pratsakul បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មាន​ជនជាតិ​ថៃ​៣​នាក់ បានគេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័​ក្ត និង​លួច​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ចូលមក​ប្រទេស​ថៃ ទាំង​ល​ទ្ឋ​ផល​វិជ្ជមាន​កូ​វីដ​-១៩​។ ជនជាតិ​ថៃ​ទាំង​៣​នាក់ ជា​ស្ត្រី បានគេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍ ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក នោះទេ​។​

 

​លោក​បញ្ជាក់ថា មាន​មនុស្ស​យ៉ាងហោច​៣៥៦​នាក់ នៅក្នុង​ខេត្ត Chiang Rai និង​ខេត្ត Chiang Mai អាច​នឹង​ប៉ះពាល់​ស្ត្រី​ទាំង​៣​នាក់​ខាងលើ​៕​

ថៃ ស្វែងរក​មនុស្ស​ជាង​២០០​នាក់ មក​ធ្វើតេស្ត ​សង្ស័យ​ប៉ះពាល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩
ថៃ ស្វែងរក​មនុស្ស​ជាង​២០០​នាក់ មក​ធ្វើតេស្ត ​សង្ស័យ​ប៉ះពាល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩

PLB Banner on article detail

Tags