កូ​វីដ​១៩៖ ព្រឹក​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​

ថ្ងៃអង្គារ 1 ធ្នូ 2020, 8:26

​ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា មាន​ចំនួន ៤៨៦៩​នាក់ ដែល​នៅក្នុង​ចំនួន​នេះ លទ្ធផល​តេស្ត​បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី សរុប​ចំនួន ១៧​នាក់ ( ថ្ងៃទី​២៨​វិច្ឆិកា ចំនួន ៦​នាក់ ថ្ងៃទី​២៩​វិច្ឆិកា ចំនួន ៨​នាក់ និង​ថ្ងៃទី​៣០​វិច្ឆិកា ចំនួន ៣​នាក់ )​។

 

​តាម​សេចក្តីប្រកាស អ្នក​ឆ្លង​ថ្មី​វីរុស​កូ​វីដ​១៩ ចំនួន ៣​នាក់ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ត្រូវជា​ម្តាយ​អ្នកជំងឺ​ស្ត្រី​អាយុ ៣៦​ឆ្នាំ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។ រីឯ ២​នាក់​ទៀត ជា​ម្តាយ អាយុ ២៥​ឆ្នាំ និង​ទារក​ប្រុស ជនជាតិខ្មែរ អាយុ ៧​ខែ មាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕​

កូ​វីដ​១៩៖ ព្រឹក​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​
កូ​វីដ​១៩៖ ព្រឹក​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​
កូ​វីដ​១៩៖ ព្រឹក​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​

PLB Banner on article detail