AIREEN Juist Dey Phumi Realthy

ផ្សែង​ពុល​ដ៏​មហិមា គ្រប់​ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​

ថ្ងៃច័ន្ទ 30 វិច្ឆិកា 2020, 15:20

សារព័ត៌មាន BBC បានចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ ថា ផ្សែងហុយ​ចេញពី​វាលស្រែ កំពុង​គ្របដណ្ដប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នឹង​អាចធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ញូ​វ​ដេលី ដែលជា​ការបំពុល​អាកាស​ដ៏​ធំ​មួយ​។​

 

​គេ​រំពឹងថា ចំហាយ​ផ្សែង​ពុល​ពី​ការដុត​ជញ្ជ្រាំង​ស្រូវ​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់​នេះ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​រាប់រយ​លាន​នាក់ ក្នុងប្រទេស​ឥណ្ឌា​។​

 

​តាម​ការប៉ាន់ស្មាន កសិករ​រស់នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​ដុត​កម្ទេច​ចំបើង ជញ្ជ្រាំង ប្រហែលជា ២៣​លាន​តោន ជា​រៀងរាល់ឆ្នាំ​។​

 

​រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​ព្យាយាម​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទាំងនោះ ដោយ​ប្រើប្រាស់​ការពិន័យ នឹង​ឈានដល់​ឃុំឃាំង​ក្នុង​ព​ន្ឋ​នាគារ ទៀតផង​៕​

 

អត្ថបទ៖ ហ្សា

ផ្សែង​ពុល​ដ៏​មហិមា គ្រប់​ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​
ផ្សែង​ពុល​ដ៏​មហិមា គ្រប់​ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​
ផ្សែង​ពុល​ដ៏​មហិមា គ្រប់​ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​
ផ្សែង​ពុល​ដ៏​មហិមា គ្រប់​ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​

PLB Banner on article detail

អត្ថបទពេញនិយម