ឯកឧត្តម គួច ចំរើន នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ពលរដ្ឋក្រីក្រចំនួន ៩៦៤គ្រួសារ​

ថ្ងៃសុក្រ 27 វិច្ឆិកា 2020, 12:50

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​សុក្រ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃសុក្រ ២៧ ឆ្នូរ ២០២០  ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា សប្បុរសជន​អ្នកវិនិយោគ​ក្នុង​ខេត្ត  សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា​ក្រុងព្រះសីហនុ និង​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ ប្រជាពលរដ្ឋក្រីក្រ ក្នុងក្រុងព្រះសីហនុ ចំនួន ៩៦៤ គ្រួសារ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក អា​ណិ​អាសូរ​ក្រៃលែង​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាស​ន៏ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ 

ជាមួយគ្នា​នោះ ឯកឧត្តម សុំ​ឲ្យ​ក្រុមគ្រួសារ​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម គួចចំរើន បានសម្ដែង នូវការសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ ដែលបានបាត់បង់ ទាំងម្ដាយឪពុក មិនដែលបន្សល់ទុក លោកកូនកំព្រា ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ចំនួន ២ ករណីផ្សេងគ្នានៅក្នុងខែវិច្ឆិកានេះ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺជាសដនាដកម្មមួយ ឯកឧត្តម មិនអាចបំភ្លេចបាន ហើយស្នើដល់ បងប្អូន ទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អ្វីៗយើងអាចធ្វើបានកសាងបាន អាហ្នឹងទិញបាន ប៉ុន្តែជីវិតមនុស្ស យើងមិនអាចទិញមកវិញបានទេ។ដូច្នេះ មានតែយើងទាំងអស់គ្នា ការពារ និងគោរពច្បាប់ ទាំងអស់គ្នាទើបយើងគេចផុត ពីហេតុការណ៍ទាំងនេះ។

ឯកឧត្ដម ក៏​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ទាំងអស់ ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ទាំង​សម្ភារៈ ថវិកា ពេលវេលា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ ចែករំលែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងពេល​ជួប​ការលំបាក​ផ្សេងៗ​។​ 

​អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖  អង្ករ ១​បាវ(២៥គីឡូក្រាម) ត្រីខកំប៉ុង ១​យួរ =១០​កំប៉ុង មី ១​កេស​ទឹកត្រី១យូរ(៦ដប) ប្រេងឆាមួយដប (មួយលិត) និង​ថវិកា ៥០,០០០ ៛ (​ប្រាំ​ម៉ឺន​រៀល​)។

PLB Banner on article detail