ក្រុមអ្នកតវ៉ា អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ថៃ លះបង់​ទ្រព្យសម្បត្តិ​ព្រះរាជា

ថ្ងៃព្រហស្បតិ៍ 26 វិច្ឆិកា 2020, 14:26

​បាងកក​៖ ក្រុមបាតុករ​ថៃ​រាប់ពាន់នាក់ នៅ​ថ្ងៃ​ពុធ​ទី​២៥ ខែវិច្ឆិកា ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ Maha Vajiralongkorn លះបង់​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ព្រះរាជា ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​CNA នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​។​

 

​ក្រុមអ្នកតវ៉ា នៅតែ​បន្ត​រំលោភច្បាប់​ប្រមាថ​ព្រះមហាក្សត្រ បើទោះជា​ត្រូវបាន​ប៉ូលីស​កោះហៅ​មេដឹកនាំ​បាតុកម្ម​ជាច្រើនរូប ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ដែល​អាច​មានន័យថា​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ ក៏ដោយ​៕​

 

អត្ថបទ៖ ហ្សា

ក្រុមអ្នកតវ៉ា អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ថៃ លះបង់​ទ្រព្យសម្បត្តិ​ព្រះរាជា
ក្រុមអ្នកតវ៉ា អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ថៃ លះបង់​ទ្រព្យសម្បត្តិ​ព្រះរាជា

PLB Banner on article detail

Tags