​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០

ថ្ងៃព្រហស្បតិ៍ 26 វិច្ឆិកា 2020, 12:48

ខេត្ត​ប៉ៃលិន៖ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០ និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន ឱ្យមាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​បញ្ហា​សោ ភ័ណ​ភាព សុខភាព​រាងកាយ និង​សុខភាព​ផ្លូវដង្ហើម កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយនឹង​រដ្ឋបាលខេត្ត​ប៉ៃលិន ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ធ្វើ​កម្មវិធី​អនាម័យ​បរិស្ថាន​នេះ ស្ថិត​នៅមុខ​បរិវេណ​សាលាខេត្ត​ប៉ៃលិន ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត ។​

 

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ នៅក្នុង​កម្មវិធី​អបអរសាទរ ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០ ក្រោម​ប្រធានបទ «​អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​» ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​សហការ​ជាមួយនឹង​រដ្ឋបាលខេត្ត នាំគ្នា​សស្រាក់សស្រាំ ដោយ​អ្នកខ្លះ​មាន​អំបោស បង្គី ធុងសម្រាម ដើរ​រើស​សំរាម​នៅតាម​ដងផ្លូវ ក្នុង​ក្រុងប៉ៃលិន ក្នុង​គោលបំណង​បំផុស និង​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​នៃ​សំរាម ដែល​គេ​បោះ​ចោ ល​ពាសវាល​ពាសកាល ឱ្យ​យកចិត្តទុកដាក់​រក្សា​សំរាម​ទុក​មួយកន្លែង​ឱ្យបាន​ល្អ រួច​កើប​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ឬ​ដុតចោល​តែម្តង ។

 

ប្រភព​បន្តទៀតថា កន្លែង​ណា​មាន​សម្រាម​ច្រើន គឺ​ទីនោះ​នឹង​អាចធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ក្លាយទៅជា​កើត​ជម្ងឺ​រោគា​ផ្សេងៗ ដល់​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី ជាពិសេស​គឺ​កុមារ​តូចៗ បណ្តាលឱ្យ​រលាក​ផ្លូវដង្ហើម និង​រលាក​សួត​ជាដើម ។

 

ប្រភព​បញ្ជាក់ថា ក្នុង​កម្មវិធី​នេះ មាន​ពាក្យស្លោក​លើកទឹកចិត្ត​ធ្វើឱ្យ​ចាប់អារម្មណ៍ និង​គួរ​យក មក​អនុវត្តតាម​ដូចជា « អនាម័យ​ល្អ បរិស្ថាន​ស្អាត នាំមក​នូវ​សុខភាព , បរិស្ថាន​ផ្តើមចេញពី​យើងទាំងអស់គ្នា​, រួមគ្នា ដើម្បី​លុបបំបាត់​ការបំពុល​ប្លា​ស្ទីក​, ផែនដី​យើង ផ្ទះ​យើង ទីជម្រក​យើង , បើ​ស្រលាញ់​បរិស្ថាន ស្រលាញ់​សុខភាព សន្យាថា​នឹងមិន​ចោល​សម្រាម​ផ្តេសផ្តាស​, របស់​បោះចោល គឺជា​សំណល់ កែច្នៃ​ឡើងវិញ គឺជា​ធនធាន​, សំណល់​សំរាម ជា​ប្រភព​នៃ​មេរោគ » ។​

 

ក្រោយមក​ក្រុមការងារ​ទាំងអស់ នាំគ្នា​សម្អាត​អនាម័យ​នៅតាម​សួន​កុមារ​មុខ​សាលាខេត្ត និង​នៅតាម​ដងផ្លូវ ដើម្បី​បង្ហាញឱ្យឃើញ​ពី​គំរូ​ល្អ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះ និង​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ តាមផ្លូវ​ផងដែរ ។

 

ទោះបីជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រុងប៉ៃលិន មាន​ក្រុម​អ្នកដើរ​រើស​សម្រាម​អនាម័យ​នៅតាម​ដងផ្លូវ ហើយ​ក៏មាន​រថយន្ត​ដឹក​សម្រាម​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់ សម្រាម​ជាប្រចាំ សម្រាប់​ខេត្ត មិនឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​នោះឡើយ ៕​

​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០
​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០
​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០
​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០
​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០
​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ចូលរួម ធ្វើ​កម្មវិធី​ទិវា​នា​ម័​យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០២០

PLB Banner on article detail