ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស

ថ្ងៃពុធ 25 វិច្ឆិកា 2020, 18:51

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បង្ការ​ បង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងស្រុកថ្មគោល ចុះ​អនុវត្តន៍​ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ តាមដីកាបង្គាប់​ឲ្យ​នាំ​ខ្លួន​ របស់​លោក​ ចាប​ តុលា​ ចៅ​ក្រម​ស៊េីប​សួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដោយចោទពីបទលួចមានស្ថានទម្ងន់ទោស។

 

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបងបានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជំហានទីមួយធ្វើឡើងនៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី២៥ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ នៅ​ចំណុច​ភូមិ​តាសី​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ដោយបាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​ នាក់​ ឈ្មោះ​ ទិត្យ​ រ៉ូ​ហ្សែត​ ហៅ​ ហ្សិត​ ភេទប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែកក្រូច​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។ 

 

ជំហានទីពីរ ធ្វើឡើងនៅវេលាម៉ោង ១៣និង៤៦​នាទី​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១​នាក់​ទៀត​ឈ្មោះ​ ទោម​ សម្បត្តិ​ ហៅ​ ឆាយ​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រក្រុងបាត់ដំបង ។

 

ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានចាប់ខ្លួនអនុវត្តន៍តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់​លោក​ ចាប​ តុលា​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដោយចោទពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សានៅចំណុចខារ៉ាអូខេយីហោ ត្រចៀកកាំ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

 

ជនសង្ស័យក្រោយពីការឃាត់ខ្លួនត្រូវបានមន្ត្រីការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​។  

ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស
ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស
ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស
ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស
ឃាត់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស

PLB Banner on article detail

អត្ថបទពេញនិយម