មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 13:34

បាងកក​៖ មេដឹកនាំ​ក្រម​បាតុករ​ថៃ​ចំនួន ១២​នាក់ ត្រូវបាន​ប៉ូលីស​កោះហៅ​ពាក់​ព័​ន្ឋ​នឹង​ពីបទ​បរិហារកេរ្តិ៍​ព្រះមហា​ក្សត ខណៈ​បាតុករ​នៅតែ​បន្ត​គំរាម​ធ្វើបាតុកម្ម​ដ៏​ធំ​មួយទៀត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នា​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​ការកោះហៅ​មេដឹកនាំ​ក្រុមបាតុករ​ទាំង​១២​នាក់ ខាងលើ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ធ ចាន់​អូ​ចា បាន​បើកភ្លើង​ខៀវ​ដល់​អាជ្ញាធរ អនុវត្ត​បទបញ្ជា​នៃ​ការប្រើប្រាស់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គំរាម​ទៅកាន់​ក្រុមបាតុករ ដែល​អាច​ប្រឈម​នឹង​ការ​ផ្ទ​ន្ទា​ទោស​ជា​ប់ព​ន្ឋ​នាគារ រយៈពេល​១៥​ឆ្នាំ​។​

 

​ភាព​តានតឹង​ក្នុង​រដ្ឋធានី​បាងកក​ប្រទេស​ថៃ កំពុង​កើនឡើង​កាន់តែខ្លាំង​ឡើងៗ ខណៈ​មនុស្ស​ចំនួន​៥៥​នាក់​ហើយ បាន​រងរបួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលីស ដោយ​ការប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

 

​គិត​មកទល់ពេលនេះ​គឺមាន​រយៈពេល​៤​ខែ ហើយ ដែល​ការ​ប្រ​ឆាំ​តវ៉ា​នៅតែមាន​បន្ដ​ឥតឈប់ឈរ​។ ការតវ៉ា​បានបង្ហាញ​សញ្ញា​ម្រាមដៃ​បី​របស់​ពួកគេ ដើម្បី​ទាមទារ​ចំណុច​សំខាន់ៗ​ចំនួន ០៣ គឺ​ទាម​ទាមរ​ឱ្យ​លោក ប្រា​យុទ្ធ ចាញ់​អូ​ចា ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​, ទី​២ កែប្រែ​រដ្ឋធម្មនុញ្ញ ឲ្យ​ដូច​មុន​ឆ្នាំ​២០១៩ និង​ទី​៣ ធ្វើកំណែទម្រង់​រាជានិយម ដែល​ផ្តល់​អំណាច​ជ្រុល​ពេក ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​៕

 

​អត្ថបទ​៖ ហ្សា​

 

មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​
មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​
មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​
មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​
មេដឹកនាំ​បាតុកម្ម​ថៃ ត្រូវបាន​កោះហៅ​ពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម