អបអរសាទរ​ខួប​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 9:45

​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​ទី​១៥​ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ របស់​អង្គការ​យូណេស្កូ​។​

 

​ល្ខោនស្បែក​ធំ ឬ ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​ល្ខោន​ដែលមាន​វ័យ​ចំណាស់​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចជា​សំណល់ ពី​សម័យបុរាណ ហាក់បីដូច​នៅតាម​សិលាចារឹក​តាម​ប្រាសាទ​។

 

​ល្ខោន​ស្រមោល​ស្បែក​ធំ​មាន​ដើមកំណើត ប្រហែល​កើតឡើង​មុន​សម័យអង្គរ ដោយសារ​យោងតាម​សិលា​ចារឹក​លេខ K.១៥៥ នៅ​គោក​រកា នៅក្នុង​សតវត្សរ៍​ទី​៩​។ វា​គឺជា​សិល្បៈ​សំរាប់​បូជា ហើយ ដាច់ដោយឡែក​ពី កាព្យ​រាមកេរ្តិ៍ ដោយ​វា​មាន​តុក្កតា​ស្បែក​ធំ​បង្ហាញ​លើ​ផ្ទាំង​ក្រណាត់​ផ្ទៃ​ស​នូវ ស្រមោល​៕

អបអរសាទរ​ខួប​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​
អបអរសាទរ​ខួប​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​
អបអរសាទរ​ខួប​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​
អបអរសាទរ​ខួប​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ​

PLB Banner on article detail