រដូវរំហើយ​ខាងមុខ អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាង​ឆ្នាំ​កន្លងទៅ​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 9:39

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ជូនដំណឹង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​ថា ក្នុង​រដូវរំហើយ​ខាងមុខនេះ (​ខែធ្នូ ២០២០-​ខែមករា ២០២១) ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាង​ឆ្នាំ​កន្លងទៅ​។​

 

​ក្រសួង​បាន​បញ្ជាក់ថា បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី​១៨ ទៅ ២១​អង្សារ​សេ​។ រាជធានី​ភ្នំពេញ និង​ខេត្ត​ដទៃទៀត នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ១៩ ទៅ ២២​អង្សារ​សេ​។​

 

​ចំណែក​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​ជាប់​តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន អាច​ធ្លាក់ចុះ​ដល់​១៦ ទៅ ១៩​អង្សារ​សេ និង​បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នៅក្នុង​រង្វង់​ពី​១៨ ទៅ​២១​អង្សារ​សេ​៕​

រដូវរំហើយ​ខាងមុខ អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាង​ឆ្នាំ​កន្លងទៅ​
រដូវរំហើយ​ខាងមុខ អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាង​ឆ្នាំ​កន្លងទៅ​

PLB Banner on article detail