សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 8:45

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សរុប​ចំនួន​១៥៣​នាក់​។ ពិធី​សំណេះសំណាល​នេះ នឹងធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បង្កើតឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលដៅ​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​។​

 

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» មាន​ឯកឧត្តម គី តិច ជា​ប្រធាន និង​មាន​សមាជិក​សរុប ១៣៨​រូប នៅ​គ្រប់​រាជធានី​-​ខេត្ត​។​

 

​ចាប់តាំងពី​បង្កើតឡើង «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានធ្វើ​សកម្មភាព​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ជាច្រើន​ករណី​។ ដើម្បី​សម្រួល​ដល់​ការទាក់ទង​របស់​ស្ត្រី​មាន​បញ្ហា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានប្រកាស​បង្ហាញ​លេខ​ទូរស័ព្ទ​ជា​សាធារណៈ​ផងដែរ​៕

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​

PLB Banner on article detail